កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា ចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន ៨នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករាចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ការចុះបង្ក្រាបនេះធ្វើឡើងដោយទទួលបានបទបញ្ជាពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ ចុះឆ្មុកបង្ក្រាប់ជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបនេះជាប្រភេទល្បែងជល់មាន់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់៕

