ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី Air Asia បបើកជើងហោះហើរត្រង់ព្រះសីហនុ-កូឡាឡាំពួឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរមួយរយៈ
ភ្នំពេញ៖ ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី Air Asia បានសម្រេចភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ-កូឡាឡាំពួ ឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ ដោយកត្តាទីផ្សារ។
លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឱ្យដឹងថា ការភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ-កូឡាឡាំពួ បានចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ៣ជើង ក្នុងមួយសប្តាហ៍ ប្រើយន្តហោះ Airbus A320 ដែលលោកសង្ឃឹមថា តាមរយៈការហោះហើរឡើងវិញនេះ នឹងមានអ្នកដំណើរច្រើនហោះហើរតាមផ្លូវនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានសម្រេចភ្ជាប់ជើងហោះហើរត្រង់ព្រះសីហនុ-កូឡាឡាំពួ ដំបូងកាលពីឆ្នាំ២០១៧ ប៉ុន្តែក្រោយមកបានផ្អាកការហោះហើរបណ្តោះអាសន្នវិញ និងបានសម្រេចភ្ជាប់ជើងហោះហើរឡើងវិញ នៅដើមខែកក្កដា ឆ្នាំ២០២៤នេះ។
គួរជម្រាបផងដែរ បច្ចុប្បន្ននេះ ការហោះហើរទៅកាន់ខេត្តព្រះសីហនុ មានចំនួន១៣ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស ២៦ជើង) ក្នុងនោះក្រុមហ៊ុន Cambodia Angkor Air ហោះហើរ ៧ជើងក្នុងមួយសប្តាហ៍ក្នុងទិសដៅព្រះសីហនុ-ហូជីមិញ និងក្រុមហ៊ុន Air Asia Cambodiat ហោះហើរ ៦ជើងក្នុងមួយសប្តាហ៍ក្នុងទិសដៅទៅមកសីហនុ-សៀមរាប ៕

