សត្វល្អូត ជាសត្វស្លាបរូបរាងដ៏ស្រស់ស្អាតសម្បូរនៅបឹងព្រែកល្ពៅ

ភ្នំពេញ៖ សត្វល្អូត ឬអែអូត គឺជាសត្វស្លាបដែលមានពណ៌សំបុរដ៏ស្រស់ស្អាត និងគួរជាទីស្រឡាញ់មួយប្រភេទនៅកម្ពុជាក៏ដូចជានៅបរទេសមួយចំនួនផងដែរ។ សត្វស្លាបមួយប្រភេទនេះត្រូវបានគេចាត់ទុកថា ជាសត្វសម្បូរ បង្គួរនៅបឹងព្រែកល្ពៅ ខេត្តតាកែវ ។
តាមពិតបក្សីមួយប្រភេទ មានពីរបែបគឺ ល្អូតគូក ឬ ល្អូតធំ មាត្រធំ សម្បុរក្រហមក្រមៅ ភ្នែកក្រហម និង ល្អូតស្បូវ មាត្រតូច សម្បុរក្រហមព្រលែតលាយពព្រុសភ្នែកក្រហម ច្រើននៅអាស្រ័យក្នុងព្រៃរបោះ។
តាមឯកសារស្រាវជ្រាវបានបង្ហាញថា សត្វប្រភេទនេះខ្លះធំ អាចមានទម្ងន់រហូតដល់ ៣៨០ក្រាម។ សត្វល្អូតនេះចូលចិត្តហើរឆ្វែលស្វែងរកចំណីដែលវាចូលចិត្តជាងគេគឺប្រភេទពួកអំបូរសត្វបង្គួយ និងថ្លែន។ក្រៅពីនេះចំណីរបស់វាក៏មាន សត្វពស់ សត្វល្អិត ដង្កូវ តែវាក៏ជាសត្វចូលចិត្តប្រមាញ់សំបុក និង ស៊ីពងបក្សីដទៃផងដែរ៕

