ឥណ្ឌា និងប្រទេសអាស៊ីអាស៊ីចំនួន៤ មានគម្រោងទូទាត់ប្រាក់ឆ្លងដែនភ្លាមៗ

បរទេស៖ ធនាគារកណ្តាលនៃប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ សិង្ហបូរី និងហ្វីលីពីនកំពុងធ្វើការរួមគ្នាដើម្បីចាប់ផ្តើមវេទិកាទូទាត់ប្រាក់លក់រាយឆ្លងព្រំដែនភ្លាមៗនៅឆ្នាំ២០២៦ នេះបើយោងតាមធនាគារនៃការទូទាត់អន្តរជាតិ (BIS) បានឲ្យដឹងកាលពីថ្ងៃចន្ទ។
BIS ដែលត្រូវបានគេហៅថាធនាគារកណ្តាលរបស់ធនាគារកណ្តាលបានឲ្យដឹងថា វាមានគោលបំណងភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលភ្លាមៗរបស់ប្រទេសនីមួយៗ ដូចជា United Payment Interface (UPI) របស់ប្រទេសឥណ្ឌា និង PayNow របស់សិង្ហបុរី ដែលជាផ្នែកមួយនៃគម្រោង Nexus ដែលជាគំនិតផ្តួចផ្តើមរបស់ខ្លួនដើម្បីបង្កើនការទូទាត់ឆ្លងប្រទេស។
BIS បានបន្តថា ប្រទេសឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀតនឹងក្លាយជាសមាជិកស្ថាបនិកនៃវេទិកានេះ ខណៈដែលឥណ្ឌូនេស៊ីនឹងបម្រើជាអ្នកសង្កេតការណ៍ពិសេស។
លោក Agustin Carstens អ្នកគ្រប់គ្រងទូទៅនៃ BIS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទោះបីជាគ្រាន់តែជារលកដំបូងនៃបណ្តាប្រទេសដែលបានតភ្ជាប់ក៏ដោយ Nexus មានសក្តានុពលក្នុងការតភ្ជាប់ទីផ្សារនៃមនុស្ស ១.៧ពាន់លាននាក់នៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យពួកគេធ្វើការបង់ប្រាក់ភ្លាមៗទៅកាន់គ្នាទៅវិញទៅមកយ៉ាងងាយស្រួល និងថោក។
