ក្រុមការងារភ្នាក់ងារទេសចរ និងក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ រួមគ្នាថែរក្សាសោភ័ណភាពប្រាសាទតាមគោលដៅរៀងៗខ្លួន

ភ្នំពេញ៖ ក្រុមការងារភ្នាក់ងារទេសចរ និងក្រុមភ្នាក់ងារសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការតាមគោលដៅនីមួយៗនៅក្នុងរមណីយដ្ឋានអង្គរ បានសហការរួមគ្នាសម្អាតកំណកដី និងគ្រឿងបរិក្ខារទេសចរណ៍ផ្សេងៗ។
ក្នុងកំឡុងរដូវភ្លៀងធ្លាក់នេះដែរ ក្រុមការងារខាងលើ បានយកចិត្តទុកដាក់សម្អាត និងរៀបចំបរិវេណប្រាសាទ ចំពោះទីតាំងដែលមានទឹកដក់ និងដាំស្មៅបង្កើតភាពបៃតង ជាដើម ដែលជាផ្នែកមួយរក្សាបាននូវសោភ័ណភាព និងតម្លៃប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ។

