**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម គួច ចំរើន អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសយុវជន យុវនារី សូមប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំម្លឹកដល់មាតាបិតា អាណាព្យាបាល ដែលមានសមាជិកគ្រួសារជាអ្នកញៀនគ្រឿងញៀនត្រូវក្លាហានហ៊ានបញ្ចូនពួកគាត់មកទទួលសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិសន្យាបគ្រឿងញៀន គឺជាវិធីតែល្អមួយ ដើម្បីឱ្យពួកគាត់អាចធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ចាប់ផ្តើមកសាងអនាគតសារជាថ្មី និងជាក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសារ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដែលមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន កម្មករ កម្មការិនី អង្គការជាតិ អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងត្រូវចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្តាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋ ពិសេសយុវជន យុវនារីកម្មករ កម្មការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បង្កើតជាចលនាមួយ គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជនចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំង នៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយសម្រាប់ទទួលបាន ការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ជាតិ នឹងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀន។ លើសពីនេះកម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។

ក្នុងកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូន យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក សិស្សអាហារូបករណ៍សម្តេចតេជោ ក្រុមយុវជនស្រឡាញ់សន្តិភាពសរុបចំនួន ១៥០នាក់ និងសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ដោយឡែកក្រុមសិស្សចូលរួមសំដែង ៣លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង