**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ឲ្យអនុវត្តន៍គោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្តន៍ និងធ្វើទំនើបកម្មឧស្សាហកម្ម ក្នុងការពង្រឹងវិស័យអប់រំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការពង្រឹងវិស័យអប់រំ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍នូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្តន៍ និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន ដែលក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ជាមួយនឹងចំណេះដឹងទូលំទូលាយនៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សារគមនាគមន៍ និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការបង្កើតឡើងបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាប្រកបដោយភាពជោគជ័យ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកទល់ពេលនេះ មានសាកលវិទ្យាល័យចំនួន១២ បានចូលជាសមាជិក និងបានអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងការផលិតមាតិការ និងខ្លឹមសារមេរៀនជាដើម។
សម្តេចធិបតីបានលើកទឹកចិត្តដល់សាកលវិទ្យាល័យដទៃទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការចូលរួមក្នុងបណ្តាញមួយនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សា និងការស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិតរបស់យើង ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ ដែលបានជួយជ្រោម​ជ្រែងដល់ការបង្កើត និងកិច្ចដំណើរការនៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាតាំងពីដំណាក់កាលដំបូង រហូតមកដល់ថ្ងៃសម្ពោធជាផ្លូវការនាពេលនេះ និងទៅអនាគត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ដថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នៃ គុណភាព និងសមត្ថភាពនៃប្រទេសរបស់យើងក្នុងការអភិវឌ្ឍ និងការប្រកួតប្រជែងប្រកបដោយចីរភាព។ ដូចគ្នានេះ គុណភាពនៃការអប់រំ បណ្តុះបណ្តាល គឺជាកត្តាគន្លឹះនៃគុណភាពរបស់ធនធានមនុស្ស ដែលយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាល គឺជាកត្តាគន្លឹះមួយយ៉ាងសំខាន់សម្រាប់ការធានា និងការអភិវឌ្ឍ ព្រមទាំងការប្រកួតប្រជែងរបស់ប្រទេសជាតិ របស់យើង។

សម្តេចធិបតី បានលើកឡើងថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្ស គឺងាយស្រួលនៅក្នុងការបិទប្រសិនបើជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នាទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗក៏ដោយ ដែលក្នុងន័យនេះសម្តេចតែងតែលើកឧទាហរណ៍ជាក់ស្តែងថា សិស្សម្នាក់មកពីគ្រួសារក្រីក្រនៅជនបទ មករៀននៅសាលាតិចណូមិនប្រាកដថា គាត់រៀនចាញ់សិស្សដែលមកពីគ្រួសារដែលមានជីវភាពធូរធានៅ ភ្នំពេញនោះទេ។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានអះអាងថា គម្លាតខួរក្បាល បើសិនជាផ្តល់នូវឱកាស និងមានការខិតខំប្រឹងប្រែងផងនោះ យើងអាចបិទក្នុងរយៈពេលដ៏ខ្លីបំផុត ហើយអ្វីដែលសំខាន់គឺត្រូវធ្វើយ៉ាងណាដើម្បីពង្រីកវិសាល ភាពនៃការអប់រំ ផ្តល់ឱកាសឱ្យនិស្សិតរបស់យើងនៅទូទាំងប្រទេសមានលទ្ធភាពទទួលបាននូវគុណភាពអប់រំ ព្រោះគុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃធនធានមនុស្ស និងជាកត្តាកំណត់ នៃការអភិវឌ្ឍថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង