**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងដល់អតីតយុទ្ធជន តាមរយៈការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព

 

បាត់ដំបង៖ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ដល់អតីតយុទ្ធជនតាមរយៈការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព ទាំងសម្ភារៈ ថវិកា ជាបន្តបន្ទាប់ចំពោះអតីតយុទ្ធជន។

ក្នុងឱកាសអញ្ជើញរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង សហការជាមួយសមាគអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ការរៀបចំប្រារព្ធទិវាអតីតយុទ្ធជនក៏ដើម្បីជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជនទូទាំងប្រទេសឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីអតីតយុទ្ធជនកម្ពុជា ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធសំដៅប្រែក្លាយយុវជនឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុត រឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

លោក ភួង សិទ្ធិ បញ្ជាក់បន្ថែមថា ការប្រារព្ធទិវានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសំដៅធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី និងប្រជាជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិនៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានឱ្យដឹងទៀតថា បច្ចុប្បន្នខេត្តបាត់ដំបងមានអតីតយុទ្ធជនចំនួន១៤ ០១៦នាក់ក្នុងនោះបានចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន១១ ៦៩៩នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៩ ៤៣៩នាក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបងដែលកំពុងទទួលរបបគោលនយោបាយពីរដ្ឋ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានឡើងអានសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤។

លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្រ្តីនគរបាលប៉ុស្តិ៍ត្រូវតាមដាននិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលពេលវេលា និងគ្រប់កាលៈទេសៈហើយរាជរដ្ឋាភិបាលកម្ពុជាបន្តពីមួយអាណត្តិទៅមួយអាណត្តិតែងតែបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជនពោលគឺរាជរដ្ឋាភិបាលមិនទុកអតីតយុទ្ធជនណាម្នាក់ចោលនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង