ប្រតិភូកងទ័ពជើងគោក ចុះកម្មសិក្សានិងចុះសួរសុខទុក្ខ នាយពលទាហាន តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ទិសទី១ប្រាសាទព្រះវិហារ

ភ្នំពេញ៖ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១៥-១៦-១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងគោក អមដំណើរដោយឯក ឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម មេបញ្ជាការ កងពលតូច ចំណុះ ព្រមទាំងមានការចូលរួមពីរសំណាក់ ឯកឧត្តម មេបញ្ជការរង នាយសេនាធិការ គណ: ប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប ។
ដំណើរចុះកម្មសិក្សា និងសួរសុខទុក្ខនេះផងដែរ ក្រុមគណ:ប្រតិភូបានចុះត្រួតពិនិត្យ គ្រប់បណ្តាឈរជើងរបស់កងទ័ពជួរមុខ ព្រំដែនកម្ពុជា-ថៃ-ឡាវ ដែលជាតំបន់ឈរជើង របស់អង្គភាព កងពលតូចអន្តរាគមន៍ចំណុះទាំង៣ មានទំនួលខុសត្រូវដោយបានធ្វើការសិក្សាស្វែងយល់ពីចំនុចវិជ្ជមាន និងអវិជ្ជមានស្ដីពីលក្ខណៈ ភូមិសាស្ត្រអាកាសធាតុ ការគ្រប់គ្រងចំនួនទ័ព ការធានា ផ្គត់ផ្គង់ជីវភាពរស់នៅ ស្វែងយល់ពីភាពលំបាក និងភាពងាយស្រួល របស់បងប្អូនកងទ័ពនៅតំបន់នោះ ។
ឧត្តមសេនីយ៍ឯក ហួត ឈាង បានថ្លែងនូវការកោតសសើរ ដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងទីបញ្ជាការកងពលតូចចំណុះទាំង៣ និងវរ:សេនាតូចចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការ ការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ទោះបី មានការលំបាកយ៉ាងណាក៍ដោយ ក៍នៅតែខិតខំរួបរួមសាមគ្គីគ្នា ការពាររហូតមកដល់បច្ចុប្បន្ន ចំពោះវីរ:ភាពអង្គអាចក្លាហាន ប្រកបដោយមនសិកា ស្នេហាជាតិខ្ពស់ ហ៊ានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារបូរណ:ភាពទឹកដី មិនឲ្យបាត់បង់សូម្បីតែ១មីលីមីម៉ែត្រណាឡើយ។
ឧត្តមសេនីយ៍ឯក ក៍បានផ្តល់អានុសាសន៍ ដល់មេបញ្ជាការ មេបញ្ជាការរង និងបងប្អូនកងទ័ពយើងទាំងអស់ ត្រូវយកចិត្តទុក ដាក់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាត់តាំងកម្លាំងយាមកាមប្រចាំការ ប្រចាំបញ្ជារ យ៉ាងមុឺងម៉ាត់ច្បាស់លាស់ គ្រប់ពេល វេលា ២៤ម៉ោង លើ២៤ម៉ោង នឹងត្រូវលាក់ការសម្ងាត់ខ្ពស់ ចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យរាល់សភាពការណ៍ ដែរកើតមានឡើងជាយ:ថាហេតុក្នុងភូមិ សាស្ត្រដែលអង្គភាពទទួលខុសត្រូវ៕

