ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល ១:០០នាទី មានករណី ក្មេងទំនើងមួយក្រុមវាយគ្នាទៅវិញទៅមក បង្កឱ្យមានរបួសធ្ងន់ទាំងសងខាងករណីនេះកេីតឡេីងនៅទីតាំងលក់ស្រាក្រឡុកមួយកន្លែងនៅលេីផ្លូវវេងស្រេង ស្ថិតនៅភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងសងខាងសរុបចំនួន០៦នាក់ និងម្ចាស់ទីតាំងចំនួន៣នាក់ ស្រី០២នាក់។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

