**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ

អឺរ៉ុប ដើរតាមគន្លងអាមេរិកលើការដំឡើងពន្ធរថយន្តអគ្គិសនីចិន

ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុបនៅសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីពន្ធថ្មីដែលខ្លួនគ្រោងនឹងដាក់លើរថយន្តអគ្គិសនីរបស់ចិន អាចជំរុញឱ្យមានការសងសឹកពីសំណាក់រដ្ឋធានីប៉េកាំង។ ការប្រកាសពន្ធថ្មីធ្វើឡើងដើម្បីជាការឆ្លើយតបចំពោះការឧបត្ថម្ភធនលើសលប់របស់រដ្ឋាភិបាលចិន លើឧស្សាហកម្មរថយន្តអគ្គិសនី។

ចំណាត់ការរបស់អឺរ៉ុបលេចឡើងតិចជាងមួយខែបន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោនបានដំឡើងពន្ធបួនដងសម្រាប់រថយន្តអគ្គិសនីរបស់ចិនដល់១០០ភាគរយ។ ប៉ុន្តែពន្ធរបស់អឺរ៉ុប នឹងមិនខ្ពស់ដូចជាសហរដ្ឋអាម៉េរិកនោះទេ។ ការផ្លាស់ប្ដូរនេះ កើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបកំពុងត្រូវបានប្រកួតប្រជែងដោយលំហូរនៃរថយន្តអគ្គិសនីមានតម្លៃទាបពីគូប្រជែងចិន។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងប្រទេសចិន និងក្រុមហ៊ុនរថយន្តអឺរ៉ុបនាំចូលរថយន្តផលិតនៅប្រទេសចិនភ័យខ្លាចមានការសងសឹកពីរដ្ឋធានីប៉េកាំង។ ប៉ុន្តែប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុយស៊ូឡា វ៉ុន ឌឺឡេយិន (Ursula von der Leyen) បាននិយាយម្ដងហើយម្ដងទៀតថា អឺរ៉ុបត្រូវតែធ្វើសកម្មភាពដើម្បីការពារពីការជន់លិចទីផ្សាររបស់ប្លុកនេះ ជាមួយនឹងរថយន្តអគ្គិសនីមានតម្លៃថោករបស់ចិន។

លោក វីល រ៉ូបឺត (Will Roberts) ប្រធានផ្នែកស្រាវជ្រាវរថយន្ត បានបញ្ចេញមតិថា៖«ប្រសិនបើមានការបង្កហេតុ ប្រតិកម្ម និងផលប៉ះពាល់អាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម ដែលនឹងមានការបំផ្លិចបំផ្លាញសម្រាប់តំបន់ដែលនៅតែពឹងផ្អែកខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់គ្រប់គ្រងដោយចិន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុ»។

មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២​លើលោក ចិន បានស្តីបន្ទោសសហភាពអឺរ៉ុបជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ប៉ុន្តែមិនបានបញ្ជាក់ពេញលេញអំពីការឆ្លើយតបរបស់ខ្លួន ចំពោះពន្ធគយនោះទេ។ ជាការឆ្លើយតប រដ្ឋធានីប៉េកាំងបានបើកការស៊ើបអង្កេតប្រឆាំងជុំវិញការនាំចូលម៉ាកយីហោ ដែលផលិតពីបារាំងភាគច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានអនុម័តច្បាប់មួយកាលពីខែមេសា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយបកវិញ ប្រសិនបើសហរដ្ឋអាម៉េរិក ឬសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចេញនៃសេដ្ឋកិច្ចលេខ២របស់ពិភពលោកមួយនេះ។

គួរបញ្ជាក់ថា អ្នកវិភាគរំពឹងថា ពន្ធថ្មីដែលអឺរ៉ុបនឹងស្ថិតនៅចន្លោះពី១០ទៅ២៥ ភាគរយ។ ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២៣ រាល់ការបន្ថែម១០ភាគរយលើការយកពន្ធដែលមានស្រាប់ នឹងធ្វើឱ្យអ្នកនាំចូលរថយន្តអគ្គិសនីរបស់ចិនរបស់សហភាពអឺរ៉ុប ត្រូវបង់ប្រាក់ប្រហែល១ពាន់លានដុល្លារបន្ថែម។ ម៉ូដែលរថយន្តអគ្គិសនីចិន ដែលបាននាំចេញទៅអឺរ៉ុបរួមមាន BYD’s Atto 3, MG របស់ SAIC និង Geely’s Volvo ៕

អត្ថបទដែលជាប់ទាក់ទង