**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

បទវិភាគ៖ករណីក្លែងបន្លំដែលត្រូវបានបែកធ្លាយជាញឹកញាប់ធ្វើឱ្យការផលិតដោយប្រទេសជប៉ុនធ្លាក់កូដ

 

នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ស្ថានីយទូរទស្សន៍ជប៉ុនជាច្រើនបានចាក់ផ្សាយវីដេអូឃ្លីបបែបនេះ៖មន្ត្រីជួររដ្ឋាភិបាលជប៉ុនដែលមានទឹកមុខដ៏ម៉ឺងម៉ាត់ជាច្រើននាក់បានប្រញាប់ប្រញាល់ចូលទៅក្នុងទីស្នាក់ការទូទៅនៃក្រុមហ៊ុន SUZUKI ដើម្បីធ្វើកាត្រួតពិនិត្យរចំពោះសហគ្រាសផលិតរថយន្តឈានមុខគេរបស់ជប៉ុននេះ ។ នៅប៉ុន្មានថ្ងៃមុន សហគ្រាសផលិតរថយន្តរបស់ជប៉ុនចំនួន ៥ ដែលបូករួមទាំងក្រុមហ៊ុន SUZUKI ផងដែរត្រូវបានទម្លាយឱ្យដឹងថា បានក្លែងបន្លំទិន្នន័យក្នុងដំណាក់កាលធ្វើតេស្តដែលបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អ្នកវិភាគបានលើកឡើងថា ឧស្សាហកម្មរថយន្តគឺជាឧស្សាហកម្មសសរទ្រទ្រូងនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុន ហើយផលប៉ះពាល់ជាបន្តបន្ទាប់នៃរឿងអាស្រូវក្លែងបន្លំអាចនឹងកាន់តែជ្រាលជ្រៅ ។
រឿងអាស្រូវក្លែងបន្លំនៃសហគ្រាសផលិតរថយន្តរបស់ជប៉ុនដែលត្រូវបានបែកធ្លាយលើកនេះ គឺ បានចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៣ ។ នៅពេលនោះ អ្នកដាក់ពាក្យប្ដឹងម្នាក់ពីផ្ទៃក្នុងក្រុមហ៊ុនផលិតរថយន្ត DAIHATSU បានប្រគល់ឯកសារអំពីការក្លែងបន្លំពាក់ព័ន្ធនឹងក្រុមហ៊ុននេះជូនទៅស្ថាប័នគមនាគមន៍របស់ជប៉ុន ។ ខ្លឹមសារជាក់ស្តែងគឺថា នៅពេលដែលក្រុមហ៊ុន DAIHATSU បានបញ្ចប់ការធ្វើតេស្តនៃការបុកគ្នារបស់ស៊េរីរថយន្តពាក់ព័ន្ធរួចហើយ ពួកគេបានក្លែងបន្លំទិន្នន័យធ្វើតេស្ត បន្ទាប់មក ក៏បានប្រគល់ជូនទៅស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រង ។ កាលពីខែធ្នូ ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុនបានប្រកាសលទ្ធផលស៊ើបអង្កេតថា ប្រវត្តិសាស្រ្តក្លែងបន្លំរបស់ក្រុមហ៊ុនផលិតរថយន្ត DAIHATSU មានតាំងពីចុងទសវត្សរ៍ឆ្នាំ ៨០ នៃសតវត្សរ៍មុនមកម្ល៉េះ ពោលគឺ ទង្វើក្លែងបន្លំរបស់ក្រុមហ៊ុន DAIHATSU បានអូសបន្លាយជាង ៣០ ឆ្នាំ ។
ដល់ចុងខែឧសភា ឆ្នាំនេះ បន្ទាប់ពីការស៊ើបអង្កេតបន្ថែមទៀត ស្ថាប័នគមនាគមន៍របស់ជប៉ុនបានរកឃើញថា “ករណីក្លែងបន្លំរបស់ក្រុមហ៊ុន DAIHATSU “គ្រាន់តែជាមួយជ្រុងតូចនៃការក្លែងបន្លំរបស់សហគ្រាសផលិតរថយន្តជប៉ុនតែប៉ុណ្ណោះ ។ សហគ្រាសដែលពាក់ព័ន្ធនឹងករណីក្លែងបន្លំក៏បូករួមទាំងស៊េរីរថយន្តចំនួន ៣៨ នៃសហគ្រាសផលិតរថយន្តសំខាន់ៗចំនួន ៥ របស់ជប៉ុន គឺ Toyota Honda Mazda Yamaha និង SUZUKI ក្នុងនោះ ក៏មានស៊េរីរថយន្តចំនួន ៦ នៅតែដាក់ឱ្យលក់ក្នុងទីផ្សារដដែល ។ រថយន្តដែលល្មើសនឹងច្បាប់កំណត់មានចំនួនលើសពី ៥ លានគ្រឿង កម្មវិធីក្លែងបន្លំពាក់ព័ន្ធនឹងខ្លឹមសារជាច្រើនដូចជា សុវត្ថិភាពអ្នកដំណើរ ការបុកគ្នា ពោងសុវត្ថិភាព សម្លេងរំញ័រនិងការបញ្ចេញផ្សែងពុលជាដើម ។
កាលពីមុន ការផលិតដោយប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារ”ស្មារតីវិជ្ជាជីវៈនៃផលិតករ” ប៉ន្តែ បច្ចុប្បន្ននេះ រឿងអាស្រូវក្លែងបន្លំជាបន្តបន្ទាប់បានធ្វើឱ្យពន្លឺនៃម៉ាកយីហោល្បីឈ្មោះនេះមានភាពកាន់តែងងឹតអាប់អួ ។ មូលហេតុនៅពីក្រោយ គឺមានច្រើន ។
ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ប៉ុន្តែប្រការនេះក៏បានបណ្តាលឱ្យសហគ្រាសមួយចំនួនខ្វះមនសិការបង្ការវិបត្តិនិងពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ហើយមិនចង់ធ្វើការច្នៃប្រឌិតថ្មីនិងកំណែទម្រង់ដ៏ចាំបាច់ ។
លើសពីនេះទៅទៀត ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុនមានកង្វះខាតក្នុងការតាក់តែងស្តង់ដារ តាមដានត្រួតពិនិត្យនិងយន្តការដាក់ពិន័យជាដើមដែលធ្វើឱ្យសហគ្រាសមួយចំនួនអាចគេចវេះពីការត្រួតពិនិត្យនិងដាក់ពិន័យដោយងាយៗ បើមើលពីតថភាពជាក់ស្តែងអាចឃើញថា វាបានកាត់បន្ថយការបង់តម្លៃខាងការក្លែងបន្លំ ។
ករណីក្លែងបន្លំដែលត្រូវបានបែកធ្លាយជាញឹកញាប់ធ្វើឱ្យការផលិតដោយប្រទេសជប៉ុនធ្លាក់កូដ ។ រដ្ឋាភិបាលនិងសហគ្រាសរបស់ជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅនិងធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយកុំបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃនិងខ្លួនឯងតទៅទៀត ។ ដូចកាសែត«The New York Times»ដែលបានចុះផ្សាយបទអត្ថាធិប្បាយថា ប្រជាជនជប៉ុននិងអ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងលើពិភពលោកសុទ្ធតែរំពឹងថា បញ្ហាក្លែងបន្លំអាចទទួលបានការដោះស្រាយយ៉ាងប្រាកដប្រជាដែលធ្វើឱ្យរថយន្តកាន់តែមានសុវត្ថិភាពជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង