**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតំណាងពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ដើម្បីបន្តដឹកនាំរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតំណាងប្រជាពលរដ្ឋ (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ )ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ដើម្បីបន្តដឹកនាំរាជធានីភ្នំពេញ អោយកាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញថ្លែងបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ព្រឹកថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានតំណាងប្រជាពលរដ្ឋ (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ )ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ដើម្បីបន្តដឹកនាំរាជធានីភ្នំពេញ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលរាជធានីភ្នំពេញមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និង ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និង សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាច សាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតនានាកន្លងមកនេះ
ឯកឧត្ដម បន្តថា៖ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប ៤២០០រូប ក្នុងនោះ ក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាលរាជធានីភ្នំពេញមានចំនួនក្រុមប្រឹក្សាចំនួន២៧នាក់ ដែលត្រូវប្រកាសឱ្យចូល កាន់តំណែងនាឱកាសដ៏ថ្លៃថ្លានេះ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន ព្រមទាំងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ,ពីស្ថានភាពរដ្ឋបាលដែនដី,ពីសមិទ្ធផលសំខាន់ៗដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣សម្រេចបាន។ផ្អែកតាមបទពិសោធន៍ក្នុងអាណត្តិទី១ និងអាណត្តិទី២ កន្លងទៅ គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានខិតខំពុះពាររួមគ្នា ជម្នះរាល់ការលំបាក ដោះស្រាយបញ្ហាប្រឈម និង សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដោយបានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាទៀងទាត់ ចំនួន ៥៥ លើក, វិសាមញ្ញ ៣ លើក, សម្ងាត់ ៧ លើក និងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សារាជធានី ចំនួន ៤៣៥ លើក ក្នុងនោះ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានចេញ ដីកាចំនួន ១.៤៥១ ច្បាប់, សេចក្តីសម្រេចចំនួន ១.៦៣៩ ច្បាប់ និងលិខិតរដ្ឋបាលទូទៅ ១០៨. ៤៣៤ ច្បាប់ (មួយសែន ប្រាំបីពាន់ បួនរយសាមសិបបួន ច្បាប់)។ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួនក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាច្រើនទៀត ព្រមទាំងការគិតគូរទុកជាមុនអំពីយន្តការឆ្លើយតបចំពោះគ្រោះមហន្តរាយ ជំងឺកូវីដ-១៩ និងជំងឺ ឆ្លងរាតត្បាតកាចសាហាវដែលអាចកើតមានជាយថាហេតុ។ គម្រោងសកម្មភាពនៃកម្មវិធីវិនិយោគមានថវិកាគាំទ្រ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សរុបមានចំនួន ៤៥១ គម្រោង ដោយចំណាយថវិកាអនុវត្តសរុបចំនួន ២.៨៤២.៩៣២,៩ លានរៀល (ពីរពាន់ ប្រាំបីរយសែសិបពីរពាន់ ប្រាំបួនរយសាមសិបពីរក្បៀសប្រាំបួន លានរៀល)។ រីឯ កិច្ចលទ្ធកម្មវិញ បានអនុវត្ត នីតិវិធីលទ្ធកម្មសរុបចំនួន ៤០៨ គម្រោង ក្នុងនោះ៖ កិច្ចលទ្ធកម្មទំនិញចំនួន ៦៦ គម្រោង, កិច្ចលទ្ធកម្មសំណង់ ចំនួន ៩០ គម្រោង និងកិច្ចលទ្ធកម្មដោយការចរចាថ្លៃផ្ទាល់ ២៥២ គម្រោង ព្រមទាំងបានចូលរួមអនុវត្តកិច្ចលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនថ្មីដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង តាមនីតិវិធីដេញថ្លៃប្រកួត ប្រជែងជាអន្តរជាតិថែមទៀតផង។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖  ដើម្បីបន្តនិរន្តភាពការងារក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានរាជធានីភ្នំពេញ យើងទាំងអស់គ្នា នឹងខិតខំបំពេញការងារទ្វេដង ជាមួយនិងការប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងប្តេជ្ញា ការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់- កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្តេជ្ញាពង្រឹងឱ្យបានល្អនូវទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សាផ្សេងៗគ្នា មន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងប្តេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការល្អរវាងផ្ទៃក្នុងសមាជិកក្រុមប្រឹក្សា និងក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ។ ប្តេជ្ញាប្រតិបត្តិឱ្យបានត្រឹមត្រូវនូវបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់ក្រុមប្រឹក្សារាជធានី ខេត្ត។លើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត។លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការ ផ្តល់សេវាជូនប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ច។លើកកម្ពស់ការការពារសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់។

គូសបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ៕  

អត្ថបទដែលជាប់ទាក់ទង