**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឃុំខ្លួនក្មេងទំនើង ៦នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ពាក់ព័ន្ធករណីវាយបំផ្លាញម៉ូតូអ្នកដទៃ ដោយគ្មានមូលហេតុ

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តពោធិ៍សាត់ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៣០ ចុះថ្ងៃ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលទាក់ទងនឹងក្មេងទំនើងមានគ្នា៨នាក់ បានជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពជាក្រុម ដេញ វាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ដោយគ្រាន់តែជនរងគ្រោះជិះម៉ូតូកាត់មុខបក្សពួកខ្លួន ដែលកំពុងអង្គុយលេងនៅសួន ច្បារ១៤មករាគល់ស្ពានថ្ម រហូតដល់ភូមិអូរបាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលា ម៉ោង១យប់រំលងអធ្រាត ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃ ដល់និងបក្សពួកបានចំនួន៦នាក់ រត់គេចខ្លួនចំនួន២នាក់ ។

ក្មេងទំនើងទាំង៨នាក់ត្រូវបានតំណាងអយ្យការអមសាលា ដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិអូរបាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមបញ្ញត្តិមាត្រា៤១១ចំណុច១នៃក្រមព្រហ្មទណ្ឌ ។ បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានពិនិត្យភស្តុតាងក្នុងសំណុំ និងសួរចម្លើយជនត្រូវ ចោទជាក្មេងទំនើងទាំង៦នាក់ គឺ៖

១.ឈ្មោះ ឆែម វ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (មានខ្លួន), ២.ឈ្មោះ ម៉ម ប៊ុនសេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង(មានខ្លួន), ៣.ឈ្មោះ កៅ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងភ្លើង(មានខ្លួន), ៤.ឈ្មោះ មុំ ភារាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ (មានខ្លួន) ៥ ប៊ុត វឌ្ឍនៈបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ (មានខ្លួន), ៦.ឈ្មោះ ម៉ាត់ គីរីន ភេទប្រុស អាយុ១៨ឆ្នាំ មុខមិនពិតប្រាកដ (មានខ្លួន) ។

ចៅក្រមស៊ើបសួរបានបង្គាប់ឲ្យឃុំខ្លួនក្មេងទំនើងទាំង៦នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅភូមិអូរបាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមបញ្ញត្តិមាត្រា៤១១ចំណុច១នៃ ក្រមព្រហ្មទណ្ឌ នៅពន្ធនាគារខេត្តពោធិ៍សាត់ ដើម្បីចាត់សំណុំរឿងបន្តតាមនីតិវិធី ។

រីឯជនត្រូវចោទជាក្មេងទំនើងពីរនាក់ដែលរត់គេចខ្លួន ចៅក្រមស៊ើបសួរនឹងបង្គាប់ឲ្យស្វែងរកចាប់ខ្លួនមកទទួល ខុសត្រូវនូវទង្វើរបស់ខ្លួនតាមច្បាប់ ។

ចំពោះសកម្មភាពក្មេងទំនើង ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ តុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង ៕

អត្ថបទដែលជាប់ទាក់ទង