**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

ក្រសួងសុខាភិបាល យកចិត្តទុកដាក់ពង្រឹងគុណភាពស័ក្តសិទ្ធិភាព និងសុវត្ថិភាពការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋទាំងផ្នែកសាធារណៈ និងឯកជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជំនាញឯកទេស សម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការបម្រើសេវានៅមន្ទីរពេទ្យឯកជន អ័រ ឃីត កោះពេជ្រ។

គោលបំណងនៃគណៈកម្មការជំនាញឯកទេស គឺដើម្បីពង្រឹងតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជន ឱ្យមានគុណភាព សុវត្ថិភាពត្រឹមត្រូវតាមស្តង់ដានិយាមសុខាភិបាលតែមួយ និងក្លាយទៅជាដៃគូសហការល្អ ជាមួយវិស័យសាធារណៈ និងបំពេញឱ្យគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ក្នុងនោះក្រសួងសុខាភិបាល បាននិងកំពុងខិតខំកែទម្រង់ និងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ ដែលទាក់ទងការបម្រើសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ធ្វើយ៉ាងណាឱ្យទទួលបាន និងរក្សាបានប្រសិទ្ធិភាព ស័ក្តសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនប្រជាពលរដ្ឋទូទៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តល់អាទិភាពសំខាន់លើវិស័យសុខាភិបាល។

គណៈកម្មការក្រសួងបានជម្រាបជូនភាគី មន្ទីរពេទ្យអំពីគោលការណ៍ និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ពីលក្ខខណ្ឌច្បាប់បច្ចេកទេសស្តង់ដាររបស់មូលដ្ឋានផ្តល់សេវាឯកជន ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ ឧបករណ៍វេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ធនធានមនុស្ស និងផែនការការងារឱ្យបានសមស្របមានប្រសិទ្ធភាពខ្ពស់ និងក៏បានផ្តល់ជូនចំណុចមួយចំនួន ដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យការអនុវត្ត ការងារបម្រើសេវារបស់ខ្លួនបានកាន់តែប្រសើរ ស្របតាមអនុលោមភាព និងស្តង់ដារបច្ចេកទេសប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង