**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់

លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ។ ជំនួបនេះបានប្រព្រឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរាជទូត នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម អគ្គរាជទូត បានថ្លែងអំណរគុណលោកជំទាវ ដែលបានឆ្លៀតឱកាស មកទស្សនកិច្ចនៅនិវេសនដ្ឋានឯកអគ្គរាជទូត ក្នុងដំណើរបំពេញបេសកកម្មរបស់លោកជំទាវនៅប្រទេសបារាំង និងបានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជានិងបារាំង នាពេលថ្មីៗនេះ។

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូត និងបានជម្រាបជូនពីទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង ចាប់តាំងពីការកកើត ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ១៩៥៤ រហូតដល់បច្ចុប្បន្ន ជាពិសេស ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ដែលធនាគារកណ្តាលបារាំងបានបញ្ជូនជំនាញការមកចូលរួមចំណែកអភិវឌ្ឍ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាវិស័យធនាគារនៅប្រទេសកម្ពុជា។

លោកជំទាវបានលើកឡើងផងដែរ អំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) តាមរយៈកិច្ចប្រជុំនិងវេទិកាផ្សេងៗ ដើម្បីលើកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

ម៉្យាងទៀត លោកជំទាវ ទេសាភិបាល ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត អំពីការអភិវឌ្ឍនៃវិស័យធនាគារ និងការចូលរួមចំណែកក្នុងកិច្ចការការទូតឌីជីថល តាមរយៈការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ ក៏ដូចជាចែករំលែកបទពិសោធន៍កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដូចជា ជាមួយប្រទេសនៅអាស៊ាន ចិន ឥណ្ឌា អាហ្វ្រិក (រូវ៉ានដា) អូសេអានី (កោះសូឡូម៉ុន ហ្វីជី) ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង