ស្លាប់១នាក់ និងរបួស២៦នាក់ ក្នុងការបាញ់ប្រហារនៅរដ្ឋអូហៃយ៉ូ នៃសហរដ្ឋអាមេរិក

ឈីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ថា ការបាញ់ប្រហារមួយយប់ បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងយ៉ាងហោចណាស់ ២៦នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Akron ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។
ការបាញ់ប្រហារដែលបានកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្របានសម្លាប់បុរសអាយុ២៧ឆ្នាំម្នាក់និង ២៦នាក់ផ្សេងទៀតរងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់នៅពេលក្រោយ។
ប៉ូលិសបានរកឃើញកាំភ្លើងមួយដើម និងសំបកគ្រាប់រាប់សិបគ្រាប់នៅកន្លែងកើតហេតុ។
ប៉ូលិសបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួន ហើយមូលហេតុនៃការបាញ់ប្រហារនៅមិនទាន់ច្បាស់នៅឡើយ។
ការបាញ់ប្រហារទ្រង់ទ្រាយធំជាង១៨០ បានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ មកទល់ពេលនេះ នេះបើយោងតាម Gun Violence Archive ដែលកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំថាជាឧប្បត្តិហេតុដែលជនរងគ្រោះ ៤នាក់ ឬច្រើននាក់ត្រូវបានបាញ់សម្លាប់។
