អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង ផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រ ស្រ្តីមេម៉ាយ និងគ្រួសារជនពិការភាព ១០គ្រួសារ នៅសង្កាត់កំពង់លាវ

ភ្នំពេញ៖ លោកស្រី ពុធ តារារត្នន៍ អនុប្រធានគណ:កម្មាធិការអនុសាខា តំណាងលោកម៉ននី បណ្ឌិត ប្រធានគណ:កម្មាធិការអនុសាខាក្រុង និងសហការី ក្រុមការងារ កក្រក សង្កាត់កំពង់លាវ អ្នកស្ម័ត្រចិត្តភូមិ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារងាយរងចំនួន ១០គ្រួសារ ក្នុងនោះស្ត្រីមេម៉ាយចំនួន ៨គ្រួសារ និងជនពិការភាពចំនួន ២គ្រួសារ នៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកស្រី អនុប្រធានគណ:កម្មាធិការអនុសាខាកក្រកក្រុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងអប់រំផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ»។
សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី ១០កញ្ទប់ ទឹកស៉ីអ៉ីវ ៣ដប ទឹកត្រី ៣ដប ទឹកផ្លែឈើ ៤ កំប៉ុង ស្ករស២កញ្ចប់ ត្រី(ខ) តែ ៤ កញ្ទប់ ទឹកសុទ្ធ៤ គ្រាប់ពូជ ២កញ្ចប់ និងថវិកាចំនួន ២០,០០០រៀល។

