លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តប៉ៃលិន គណបក្សប្រជាជន ទទួលបាន៤៧សំឡេង

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៧សំឡេង លើ៥២សំឡេង។
គ្រប់ការិយាល័យបោះឆ្នោតទាំង២ សម្រាប់ខេត្តប៉ៃលិន បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖
•មណ្ឌលក្រុងប៉ៃលិន ទទួលបាន២៣លើ២៦សំឡេង
•មណ្ឌលស្រុកសាលាក្រៅ ទទួលបាន២៤លើ២៦សំឡេង។
បើតាមលោក គង់ ជឺ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា ចាប់តាំងពីម៉ោង៧ព្រឹកមក ការិយាល័យទាំង២ ដែលមានមណ្ឌលក្រុងប៉ៃលិន និងមណ្ឌលស្រុកសាលាក្រៅ មានអង្គបោះឆ្នោត ចូលបោះឆ្នោតជាបន្តបន្ទាប់ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ៕

