**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ខេត្តសៀមរាប ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានចាប់ដំណើរការតាមកាលកំណត់ប្រកបដោយភាពល្អប្រសើរ

ភ្នំពេញ៖ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជាការបោះឆ្នោតបែបអសកលដែលមាននិតិវិធីខុសគ្នាខ្លះៗទៅនឹងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ដែលមានន័យថាកាបោះឆ្នោតសកលប្រជាពលរដ្ឋទូទៅដែលគ្រប់អាយុ និងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអាចចូលរួមបោះឆ្នោតបាន។

លោកបានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា គឺអង្គបោះឆ្នោត មានតែសមាជិក សមាជិការដ្ឋសភាឬតំណាងរាស្ត្រ និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខដំណែង ទើបអាចបោះឆ្នោតបាន។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត រាជធានី ដែលអង្គបោះឆ្នោតសុទ្ឋតែជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង។

ការបោះឆ្នោតនេះដែរខុសគ្នាទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬបើឆ្នោតជ្រើសរើសសមាជិព្រឹទ្ឋសភា គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ប្រើហិបឆ្នោត២និងសន្លឹកឆ្នោតពីរខុសគ្នាដែលក្នុងនោះហិបឆ្នោតមួយ សម្រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខ័ណ្ឌស្រុកក្រុង និងហិបមួយទៀតសម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្ត តែអង្គបោះស្ថិតនៅក្នុងបន្ទប់និងមណ្ឌលដដែលទេ។ ចំណែកការរាប់សន្លឹកឆ្នោតក៏រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាក្រុងស្រុកនិងវិចខ្ចប់តាមនិតិវិធ រួចទើបបានរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខេត្ត-រាជធានី ពោលគឺអនុវត្តតាមនិតិវិធីដាច់ដោយឡែកពីគ្នា។

លោក នឹម វ៉ាន់សំ បានបង្ហាញនូវតួលេខបេក្ខជនឈរឈ្មោះនិងអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ក្រុង និងក្រុមប្រឹក្សាខេត្ដសៀមរាប សម្រាប់អាណត្ដិទី៤ក្នុងឆ្នាំ២០២៤នេះថា៖ខេត្តសៀមរាប មានបេក្ខជនឈរឈ្មោះទាំងបំរុងនិងពេញសិទ្ឋចំនួន២២៤៣នាក់ក្នុងនោះពេញសិទ្ឋិ១១០៦នាក់ មានការិយាល័យបោះឆ្នោតចំនួន១៣កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត (ក្នុងនោះមានទីក្រុងថ្មីមួយទៀតគឺទីក្រុងរុនតាឯកតេជោសែន) មានអង្គបោះឆ្នោតឬអ្នកបោះឆ្នោតចំនួន៦៦៨នាក់។ គណបក្សនយោបាយចំនួន០៥គណបក្សឈរឈ្មោះ រួមមាន គណៈបក្សខ្មែររួបរួមជាតិ គណៈបក្សឆន្ទៈខ្មែរ គណៈបក្សហ្វុនស៊ីនប៉ិច គណៈបក្សកម្លាំងជាតិ និង បក្សគណបក្សប្រជាជនកម្ពុជា មានអ្នកសង្កេតការបោះឆ្នោតមានចំនួន១៩៨នាក់ ក្នុងនោះមកពីគបក្សនយោបាយចំនួន៩៦នាក់ និងមកពីសមាគមចំនួន៥ មានចំនួន១០២នាក់។

ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការនៃការបោះឆ្នោត លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអំណាវនាវដល់បេក្ខជនដែលមានឈ្មោះបោះឆ្នោតត្រូវគោរពទៅតាមនិតិវិធីនៃការបោះឆ្នោតនិងអនុវត្ត តាមការបង្ហាញប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោតដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល និងហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទនិងម៉ាស៊ីនថតគ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង