**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានលើកដំបូង ស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**រាជរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ស្ពានអាកាសភ្លោះចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងក្លាយជាផ្លូវដឹកជញ្ជូនឡូជីស្ទីក**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើង នៃនគរូបនីយកម្ម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តកំចាត់ក្រុមក្មេងស្ទាវ ដាវសាមូរ៉ៃ**សម្តេចធិបតី ណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់ចំពោះគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី**សម្ដេចធិបតី អំពាវនាវដល់វិស័យឯកជន គួរបោះទុនវិនិយោគលើការសាងសង់កន្លែងចតរថយន្ត ដែលកំពុងប្រឈមនឹងកង្វះខាតច្រើននៅពេលបច្ចុប្បន្ននេះ**សម្តេចធិបតី៖ ខ្ញុំមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ**សម្តេចធិបតី៖ ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់កម្ពុជាទាំងបរិមាណ និងគុណភាព**ក្រុមការងាររួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើដើម្បីបណ្តុះផ្នត់គំនិត«ពន្លកបៃតង» នៅឧទ្យានទន្លេស្ងួត**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់**អ៊ីស្រាអែលចោទសម្ព័ន្ធមិត្តរុស្ស៊ីពីបទប្រឆាំងពួកយូដា**ប្រទេសចំនួន១២ បដិសេធមិនចុះហត្ថលេខាលើសេចក្តីប្រកាសសន្និសីទសន្តិភាពរបស់អ៊ុយក្រែន

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យនគរបាលស្រាវជ្រាវបង្ក្រាបទីតាំងលួចកែច្នៃ និងចែកចាយដាវសាម៉ូរ៉ៃខុសច្បាប់

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវទីតាំងលួចកែច្នៃ និងចែកចាយដាវសាម៉ូរ៉ៃខុសច្បាប់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ដាវសាម៉ូរ៉ៃ គឺជាសម្ភារសម្រាប់ធ្វើសកម្មភាពយ៉ាងពេញនិយម ពីសំណាក់ក្រុមក្មេងទំនើងបង្កអុកឡុកសង្គម ដោយពួកគេប្រើប្រាស់ដើម្បីបង្កហិង្សាទៅគូជម្លោះ ឬឈានដល់ការប្រព្រឹត្តអំពើចោរកម្មថែមទៀតផង។ ដាវសាម៉ូរ៉ៃ ត្រូវបានក្រុមក្មេងទំនើងទាំងនោះ កែច្នៃដាក់ក្រោមកែបម៉ូតូ ឬកៀនបំពង់ស៉ីម៉ាំងម៉ូតូ ហើយខ្លះដាក់ក្នុងកាតាបផងដែរ។

ទាក់ទិនករណីក្មេងទំនើងដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។

ឧត្តមសេនីយ៍ឯកបានបន្ដថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុនម៉ាណែត, ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្ដប្រតិបត្តិការនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង