**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនិងពោរពេញដោយបទពិសោធនិងធនធានមនុស្សដែលមានលទ្ធភាពផលិតបាននូវស្ពតអប់រំផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នានិងចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដោយឯកឧត្តមបានថ្លែងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀនខុសច្បាប់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរួមនឹងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែជ្រួតជ្រាបដល់ប្រជាជន បានកាន់តែយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ហើយការផ្សព្វផ្សាយគឺដើម្បីបំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេសជំរុញនិងលើកទឹកចិត្តស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ សូមជួយជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយបង្កើនការផ្សព្វផ្សាយសកម្មភាពនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីអោយប្រជាជនបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

លោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន MSA បានបញ្ជាក់ពីការគាំទ្រ និងស្ម័គ្រចិត្តចូលរួមផលិតស្ពតអប់រំនានាដើម្បីចូលរួមជាមួយគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំក្នុងការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីក្នុងសង្គមកម្ពុជា ព្រមទាំងខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចសហការជាមួយបណ្តាក្រុមហ៊ុន និងផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទាក់ទងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការអប់រំកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាក្នុងទិសដៅសម្រេចឱ្យបានកម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយនិងអប់រំបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីសារអប់រំនានា និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ទីរព័រត៌មានតាមបណ្តាខេត្តនានាដែលបានខិតខំប្រឹងប្រែងផលិតស្ពតអប់រំ និងសារផ្សេងៗពីប្រជាពលរដ្ឋ សិស្សានុសិស្សប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងបានផ្សព្វផ្សាយនៅលើ កម្មវិធីទូរស័ព្ទ APP NoDrug https://nodrugsnacd.com/download_kh របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង