**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផៃ្ទ និងផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផៃ្ទ និងផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្ត អភិបាលខេត្តរង អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ ស្នងការ ស្នងការរង អង្គការដៃគូ ព្រមទាំងសមាជិកសមាជិកាជាច្រើនរូប នាទីស្ដីការក្រសួងមហាផ្ទៃ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ដល់ខណៈកម្មាធិការជាតិ ហ្នឹងលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ មួយចំនួនដូចខាងក្រោម ៖

១-គណៈកម្មាធិការជាតិ និងគណៈកម្មាធិការថ្នាក់ក្រោមជាតិមានយន្តការក្នុងការចែករំលែកនូវចំណេះដឹងព័ត៌មាននិងរបាយការណ៍ប្រកបដោយស្តង់ដារខ្ពស់និងជាពិសេសការគ្រប់គ្រងបាននៅព័ត៌មាននេះ

២-បង្កើតនៅយន្តការគាំទ្រនិងទិសដៅតាមដានអនុវត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសដល់ខេត្តឃុំសង្កាត់

៣-អប់រំបណ្ដុះបណ្ដាលភ្ងាក់ងារអនុវត្តការផ្ដល់សេវាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានតួនាទីភារកិច្ចសម្របសម្រួលនិងភាពជាម្ចាស់ការលើបញ្ហាជម្នះបញ្ហាជំងឺអេដស៍ ពិសេសសមត្ថកិច្ចពាក់ព័ន្ធមាន ដៃគូ ស្នងការរង អភិបាលរងរាជធានី -ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ហើយត្រូវបន្តពិនិត្យស្វែងយល់ ស្វ័យសិក្សាអំពីបញ្ហានេះ តើយើងអាចចូលរួមអ្វីបានខ្លះ

៤-ពិនិត្យលទ្ធភាពក្នុងការបង្កើតសកម្មភាពនិងថវិកាសម្រាប់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ឃុំសង្កាត់ ដើម្បីបង្កើតវិធានការនេះ មានការផ្សព្វផ្សាយ ឱ្យទូលំទូលាយពីសំណាក់បងប្អូនជាប្រជាពលរដ្ឋ

៥- កៀរគរធនធានបន្ថែម ទាំងដៃគូអភិវឌ្ឍន៍ ធនធានមនុស្ស សម្ភារ ថវិកា ពង្រឹងនិងពង្រីកយន្តការអភិវឌ្ឍន៍ផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រើនរំលឹកជារឿយៗពីបញ្ហាអេដស៊និងបញ្ញាផ្សេងៗដែលអាចបង្កឱ្យឈានដល់ការកើតអេដស៍ជាដើម

៦-សិក្សាស្រាវជ្រាវនិងស្វែងយល់ លើពិភពលោក ជាពិសេសលើបញ្ហាដែលគេអាចសម្រេចបាននូវភាពជោគជ័យ តើគេធ្វើអ្វីបានខ្លះ ហើយដកស្រង់នូវបទពិសោធន៍លើបញ្ហានេះ យកមកអនុវត្តដើម្បី ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង