ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្ត មកកាន់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយផ្កែផ្កាគួរជាទីកត់សម្គាល់រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្ត ចាកចេញពីទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា។

