**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភី គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បែបនេះនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ។

ជាមួយការសម្តែងនូវអំណរសាទរ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក្នុងពិធីដ៏មហោឡារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។

ក្នុងឱកាសនេះផងដែរ លោកជំទាវបណ្ឌិត បានកត់សំគាល់ឃើញថា មាននិស្សិតជាស្រ្តីមកទទួលសញ្ញាបត្រចំនួនច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញនូវវឌ្ឍនភាពរីកចម្រើននៃសង្គមកម្ពុជា ក្នុងការលើកកម្ពស់ស្រ្តីឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាទទួលបានឱកាសការងារលើគ្រប់វិស័យ ។

ជាចុងក្រោយ លោកជំទាវបណ្ឌិតប្រធាន គណៈកម្មាធិការអាហារូបករណ៍ បានអរគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ តាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជារៀងរាល់ឆ្នាំ ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ សំដៅឆ្លើយតបសមស្របតម្រូវការនៃការអភិវឌ្ឍមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេចឱ្យបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង