**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកគ្រូអ្នកគ្រូទាំងអស់សរុបប្រមាណ១៩០នាក់។

បុគ្គលិកអប់រំគ្រប់កម្រិតក្នុងខេត្តកំពង់ធំទាំងអស់មានចំនួន សរុប ៥ ៣៩៣នាក់ ក្នុងនោះគ្រូមត្តេយ្យសិក្សា សរុបមានចំនួន ២៧៣នាក់ គ្រូបឋមសិក្សា ២ ៩៤២នាក់ គ្រូបង្រៀនអនុវិទ្យាល័យ ៧៩៦នាក់ គ្រូបង្រៀនវិទ្យាល័យ ១ ៣៨២នាក់។ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់សរុប ៨០.៤៣% និងស្រី ៨៥.២០% បើធៀបឆ្នាំសិក្សា ២០២១-២០២២ គឺកើនឡើង ៤.៤៧% ដែល ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស A មាន២១នាក់ ស្រី ០៨នាក់។

តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ដែលបានរៀបចំពិធីសំណេះសំណាងនេះឡើង ស្តីពីអាទិភាពនៃការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់នីតិកាលទី ៧។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ និងអាទិភាពគន្លឹះ ចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ក្រោមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត បញ្ចកោណឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីចំណុចគន្លឹះចំនួន ៤ ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញដែលក្នុងនេះរួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”។

ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវការបង្កើតសាលារៀនគំរូ។ គូសបញ្ជាក់ផងដែរថា សាលារៀនគំរូគឺជាយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីបន្តនូវកំណែទម្រង់វិស័យអប់រំរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដែលចាប់ផ្ដើមរួមគ្នាពីការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ការរៀបចំនិងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងកំណែទម្រង់ឧត្តមសិក្សា។ ដើម្បីចូលរួមអនុវត្តនៅកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ រាជរដ្ឋាភិបាលក៏បានដាក់ចេញ ស្តង់ដាសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា ដែលមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំងគឺការថែទាំកុមារតាំងពីតូច និងសារៈសំខាន់ពីការថែទាំនិងអាហារូបត្ថម្ភសម្រាប់កុមារក្នុងការលូតលាស់បានល្អ មានអនាម័យល្អ ជាពិសេសអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះសម្រាប់ការពិនិត្យផ្ទៃពោះ ការសម្រាល និងបន្តចិញ្ចឹមបីបាច់ថែទាំរហូតដល់ដល់អាយុ២ឆ្នាំ ដើម្បីត្រៀមខ្លួនរួចជាស្រេចចូលរៀនថ្នាក់មត្តេយ្យ។ តាមការសិក្សាបានឱ្យឃើញថា កុមារដែលបានរៀនមត្តេយ្យសិក្សា គឺនឹងទទួលបានជោគជ័យក្នុងការរៀនទាំងក្នុងបឋមសិក្សា មធ្យមសិក្សា និងឈានទៅឧត្តមសិក្សាផងដែរ។ នៅកម្រិតបឋមសិក្សា ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង គឺជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ស្តង់ដាសាលារៀនគំរូ។

សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងនៃពិធីសំណេះសំណាលនេះគឺដើម្បីជម្រាបជូនពីអាទិភាពរបស់ក្រសួង គឺកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ ប្រឡងប្រណាំងប្រកួតប្រជែង ទាំងកម្រិតសាលារៀន និងអ្នកជួយគាំទ្រ ការទទួលស្គាល់ នាយកឆ្នើម គ្រូឆ្នើម និងការបង្កើន ចូលទៅក្នុងកំណែទម្រង់មុខងារសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង