**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួមដល់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានអនុញ្ញាតឱ្យ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ ព្រមទាំងគណៈប្រតិភូ ចំនួនបីស្ថាប័ន គឺ១-នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន ២-ផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង និង៣-មូលនិធិចិនPEACELAND ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារ រយៈពេល២ថ្ងៃ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅនៅសមាគមមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។

លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន បានជម្រាបថា ក្រោមកិច្ចគាំទ្រពី សមាគមមិត្តភាពកម្ពុជា-ចិន ទើបថ្ងៃទី២០និងទី២១ ខែឧសភា ឆ្នាំ២០២៤នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សិក្ខាកាមចំនួន៧៤រូប ទទួលបានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ទាំងផ្នែកទ្រឹស្តី និងទាំងការអនុវត្ត លើជំនាញគ្រប់គ្រង ទឹកជំនន់។ ក្នុងនាមសង្គមស៊ីវិលចិន លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៅក្នុងការសម្របសម្រួល ជាមួយអង្គពាក់ព័ន្ធនានាដើម្បីសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈ សម្រាប់វគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកោតសរសើរ ចំពោះកិច្ចសហការពីមិត្តចិន ដែលមិនត្រឹមផ្តល់ជូន នូវសាស្ត្រាចារ្យ អ្នកឯកទេស មកធ្វើការបណ្តុះបណ្តាល ប៉ុណ្ណោះទេ ថែមទាំង បានផ្តល់នូវសម្ភារៈ ជូនដល់សិក្ខាកាម ដែលជាពិសេស ផ្តល់ទូកពោង ជូនដល់សាលាស្រុកបន្ទាយស្រី ទុកប្រើប្រាស់ ជាប្រយោជន៍នៅមូលដ្ឋាន ថែមទៀតផង។

ឯកឧត្តម ប្រធាន សមាគមមិត្តភាព កម្ពុជា-ចិន បានលើកទឹកចិត្ត ដល់មូលនិធិចិនPEACELANDរួមកម្លាំងជាមួយអង្គពាក់ព័ន្ធនានា របស់ប្រទេសចិន ពង្រីកវិសាលភាព នៃការបណ្តុះបណ្តាល និងលំហាត់អនុវត្តនេះ នៅតាមបណ្តាខេត្តដទៃទៀត ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទំហំវិមាត្របរិមាណ ឱ្យបានកាន់តែច្រើន នូវធនធានមនុស្ស ក្រុមជួយសង្គ្រោះគ្រប់គ្រង គ្រោះមហន្តរាយនេះ។

បន្ថែមពីនេះ ឯកឧត្តម ឯក សំអុល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រវាងគណៈប្រតិភូចិន ជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា ហើយឯកឧត្តម ក៏បានបន្តការលើកទឹកចិត្ត ដល់គណៈប្រតិភូចិន ដែលជាពិសេសសង្គមស៊ីវិលចិន កាន់តែច្រើនបង្កើនកិច្ចសហការ ជាមួយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីអនុវត្តនូវគម្រោងនានាដើម្បីបំពេញបាន នូវតម្រូវការជាក់ស្តែង ជូនដល់ប្រជាជនកម្ពុជា។
ឯកឧត្តម ចាត់ទុកថា កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួម ដល់កិច្ចអភិវឌ្ឍ នៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង