**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ភ្នំពេញ៖នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម បន្ទាប់ពីបានគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន លើកឡើងថា ឯកឧត្តម និងសហការី មានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលសម្ដេចតេជោបានទទួលនូវការអញ្ជើញរបស់ឯកឧត្តម និង ចូលរួមពិធីពិសាអាហារថ្ងៃត្រង់នៅនិវេសនដ្ឋានរបស់ឯកឧត្តម នាថ្ងៃនេះ ។
ឯកឧត្តមឯកអគ្គរាជទូត បានបន្តថា តាមការស្រាវជ្រាវរបស់ឯកឧត្តម សម្តេចតេជោ ធ្លាប់អញ្ជើញមកស្ថានទូតជប៉ុន នៅឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ ។ ក៏ប៉ុន្តែ ឥឡូវនេះ មានអគាររបស់គណបក្សប្រជាជនកម្ពុជា និង អគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។ ជារៀងរាល់ព្រឹក ឯកឧត្តម បានដើរហាត់ប្រាណជាមួយភរិយា នៅក្នុងបរិវេណស្ថានទូត និង បានឃើញ រូបថតសម្តេចទាំងបី (សម្តេចតេជោហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចហេងសំរិន) ។

ឯកឧត្ដមបានបន្តទៀតថា កាលពីព្រឹកម្សិលមិញ ឯកឧត្តម បានឮនូវសម្លេងឃោសនាបោះឆ្នោត ដែលធ្វើឱ្យ ឯកឧត្តម យល់ដឹងអំពីសកម្មភាបនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា ឯកឧត្តម បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកល ឬអសកល ដែលបានធ្វើឡើងប្រាំឆ្នាំម្តង ។ ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ។ ទាំងនេះគឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ឯកឧត្ដម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា សម្តេចតេជោ បានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅប៉ុន្មានខែមុននេះ គឺពិតជាមានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ។ សម្តេច បានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ ហើយកាលពីម្សិលមិញ ទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។ ជាមួយគ្នាដែរ ឯកឧត្តម បានឃើញថាសម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹក ក៏ដូចជាសម្តេចប្រធានរដ្ឋសភាផងដែរ ។ សន្តិភាព និង ស្ថិរភាព មានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និង បញ្ហានៅប្រទេសស្លូវ៉ាគី ។

ឯកឧត្ដម ឯកអគ្គរាជទូតបានបន្តទៀតថា ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា ។ ឯកឧត្តម បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធន៍រោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា ។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ ឯកឧត្តម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយ យុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច ។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប ។ ជប៉ុន មានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត ។ ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល ។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ។ នៅខែវិច្ឆិកាឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចបានធ្លាប់មកស្ថានទូតជប៉ុន ចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដី នៅប្រទេសជប៉ុននៅឆ្នាំ២០១១ ។ ហើយ កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំងការបោះឆ្នោតថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ សម្តេចតេជោ ចាំបានថា នៅឆ្នាំ១៩៩៨ ប្រទេសជប៉ុននិងសហភាពអឺរ៉ុប បានគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា មួយឆ្នាំក្រោយពីមានព្រឹត្តិការណ៍វាយគ្នានៅទីក្រុងភ្នំពេញនាខែកក្កដាឆ្នាំ១៩៩៧។ ការបោះឆ្នោតឆ្នាំ ១៩៩៨ នោះត្រូវបាន ប្រសិទ្ធនាមថាជាអច្ឆរិយនៃទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។

សម្ដេចតេជោ បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ចាប់តាំងពីអាណត្តិទីពីរ ដោយសារអាណត្តិទីមួយគឺជាការតែងតាំង បន្ទាប់មក គឺជាការរៀបចំបោះឆ្នោតថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខេត្ត ។ សម្ដេចតេជោមានប្រសាសន៍ថា ជាការល្អណាស់ដែលជប៉ុនជួយកម្ពុជាគ្រប់ដំណាក់កាលទាំងអស់ក្នុងដំណើរការប្រជាធិបតេយ្យ ។ សម្តេច បានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូត ចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំង កម្ពុជា ។ តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ ។ នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែន ផងដែរ ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ។ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែ ចំពោះកម្ពុជា យើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ ។ នៅក្នុងជួររាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាព ខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល ។ វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព កូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿនប្រាំឆ្នាំ ខាងឌីជីថល ។ ពេលកូវីដ សាលាត្រូវបិទ ដូច្នេះយើងត្រូវតែប្រើឌីជីថលដើម្បីបន្តសកម្មភាពបង្រៀន ។ កាលពីមុន យើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និង វិស័យពន្ធដារ ។ ក្នុងនោះ យើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយ យើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់។ នៅក្នុងវិស័យពន្ធដារ យើងបានជំរុញឱ្យ មានការបង់ពន្ធ អនឡាញ និងតាមធនាគារ ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និង សូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ។ កម្ពុជាអាចជាកន្លែង មានបទពិសោធន៍ក្នុងវិស័យឌីជីថល ។
សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន គាត់បានផ្លាស់ប្តូរយោបល់ផងដែរ ទៅលើស្ថានការណ៍តំបន់និងអន្តរជាតិ ដូចជាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន-
រុស្ស៊ី ព្រមទាំង ផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត នៅក្នុងសង្គម សេដ្ឋកិច្ចនៅក្នុងពិភពលោក ។
សម្ដេចតេជោមានប្រសាសន៍ថា ឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា ដូចជាគ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។ល។ ប្រសិនបើពិភពលោកប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងសម្រាប់វិស័យសេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោកនឹងមានកម្រិតខ្លាំងក្លា ។

នៅចុងបញ្ចប់ ឯកឧត្ដមអគ្គរាជទូត សូមថ្លែងអំណរគុណ សម្ដេចតេជោដែលបានផ្តល់កិត្តិយសអញ្ជើញមកនិវេសនដ្ឋានរបស់ឧត្តម រួមមាន ឯកឧត្ដម អនុប្រធានទាំងពីរ ឧត្តមអគ្គលេខាធិការ នាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គរាជទូតជប៉ុន ចំពោះការអញ្ជើញ សម្តេចនិ ងសហការីនៃព្រឹទ្ធសភានៅក្នុងពិធីពិសាអាហារថ្ងៃត្រង់នាពេលនេះ ដែលជាផ្តល់អាទិភាពដល់ឯកឧត្តមអគ្គរាជទូតមុនគេ បន្ទាប់ពីសម្តេចបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ៕

អត្ថបទដែលជាប់ទាក់ទង