ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប្រធានបទ៖ ជំនួបយានយន្តជំរុញទេសចរណ៍ នៅអតីតព្រលានយន្តហោះខេត្តសៀមរាប នាថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍។
ព្រឹត្តិការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ក្រុមម៉ូតូធំ រថយន្តស្ព័រ និងរថយន្ត Off-Road សរុបរាប់រយគ្រឿង និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
កម្មវិធីក្នុងរយៈពេល៣ថ្ងៃនេះ រួមមាន៖ ការប្រណាំងរថយន្ត និងប្រណាំងម៉ូតូ, ក្បូនដង្ហែរថយន្តនិងម៉ូតូ មានការថ្លែងសុន្ទរកថារបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សុខ សូកេន លោកអភិបាលខេត្តសៀមរាប គង់ សោភ័ណ្ឌ ព្រមទាំងមានកម្មវិធីយកថវិកាបរិច្ចាគជូនវិទ្យាល័យអប់រំពិសេសសៀមរាប (កុមារគថ្លង់) កម្មវិធីបង្ហាញឈុតម៉ូតូត្រៃ កម្មវិធីបង្ហាញឈុតប៉ារ៉ាម៉ូតូ ការប្រគុំតន្ត្រីជាដើម៕

