**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តល់កិត្តយសអញ្ជើញជាអធិបតីក្នុងពីធីនេះផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ណែនាំ ពិសេស គឺ ការសម្អាតផ្ទះយើង (គឺ ផ្ទះពន្ធនាគារ) ដែលផ្តោតលើការសម្អាតភាពអសកម្មនានាពាក់ព័ន្ធនឹងមន្ត្រី។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំ រំលឹកបន្ថែមដល់ប្រធានពន្ធនាគារថ្មី និងទាញចំណាប់អារម្មណ៍ដល់ មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំទាំងមូល ត្រូវតែបង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ទាំងមន្ត្រី និងប្រព័ន្ធការងារ ត្រូវមានភាពម៉ឺងម៉ាត់ក្នុងការសម្អាតភាពអសកម្មក្នុងអង្គភាពរបស់ខ្លួន ត្រូវ មានវិធានការដាច់ខាតចំពោះទូរស័ព្ទដៃ និងគ្រឿងញៀនចូលពន្ធនាគារ ព្រមទាំងមានចំណាត់ការដោយ ម៉ត់ចត់ និងឲ្យទាន់ពេលវេលា។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១. ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ តាមតួនាទី ភារកិច្ច និងតាមការបែងចែកការទទួលខុសត្រូវ។ ត្រូវអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដាន ត្រួតពិនិត្យ តម្រង់ទិសមន្ត្រីក្រោមឱវាទជាប្រចាំ ដើម្បីធានាឱ្យការងារទទួល បានប្រសិទ្ធភាពខ្ពស់។

២. ពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេស បង្ការកុំឲ្យជនជាប់ឃុំធ្វើសកម្មភាព រត់គេចខ្លួន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេររកវត្ថុហាមឃាត់មិនអោយចូលក្នុងពន្ធនាគារ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងបានទៀងទាត់ ការឆែកឆេររខ្លួនប្រាណ តាមបន្ទប់ឃុំឃាំង និងសម្ភារៈដែលគ្រួសារ បងប្អូន ញាត្តិមិត្ត ឬអ្នកមកសួរសុខទុក្ខ ផ្តល់ ឬផ្ញើរឲ្យជនជាប់ឃុំ។

៣. ស្ថិតក្នុងរដូវក្តៅនេះ ត្រូវមានវិធានការបង្ការហានីភ័យផ្សេងៗ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ក្នុងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ត្រូវពិនិត្យ និងសម្អាតជាប្រចាំ ទីកន្លែងចំអិនម្ហូបអាហារ ការរក្សាទុកដាក់គ្រឿងសម្ភារៈផ្ទះបាយ និងត្រូវធានាឲ្យម្ហូបអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់។

៤. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជានិច្ច និងមានទម្លាប់ធ្វើការងារជាក្រុម ពិសេស ត្រូវរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការតូចក្តីធំក្តី ដោយឈរលើគោលការណ៍ សច្ចៈភាព តម្លាភាព ស្មោះត្រង់ និងការជឿទុកចិត្តគ្នា។

៥. មន្ត្រីពន្ធនាគារគ្រប់រូបគប្បីមាន អាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ក្រម សីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។ ជៀសវាងរាល់ភាពអសកម្មនានា និងមិនត្រូវយក ឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ចាកពីគោលការណ៍ច្បាប់ ដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ និងជនដទៃឡើយ។

សូមបញ្ជក់ផងដែរថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ដែលត្រូវបានផ្ទេរភារកិច្ចទៅអង្គភាពផ្សេង ៕

អត្ថបទដែលជាប់ទាក់ទង