**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា

អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជួបជជែកពិភាក្យាគ្នា ដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក

ភ្នំពេញ៖ អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី សាំងហ្គារពួរ និងវៀតណាម បានជួបជជែកពិភាក្យាគ្នាដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ការចែករំលែកនេះធ្វើឡើងនៅសន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នារាជធានីភ្នំពេញ ។

លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា បានបញ្ជាក់ឱ្យដឹង គោលបំណងសន្និសីទអន្តរជាតិនេះ ធ្វើឡើងចង់ផ្តល់សារទៅដល់អ្នកអនុវត្តន៍បែបអាជីព សំរាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យយល់កាន់តែច្បាស់អំពីដំណើរការ ក៏ដូចជាបទពិសោធន៍ពីប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានភាគីឥណ្ឌុនេស៊ី សាំងហ្គារពួរ វៀតណាម បានចូលរួមធ្វើការចែករំលែក។ ជាមួយគ្នានេះផងដែរ តាមរយៈសន្និសីទនេះ ចង់ផ្ញើសារទៅដល់អ្នកអនុវត្តន៍ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថាននៅក្នុងយុគ្គសម័យកាលបច្ចុប្បន្ន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនសំរាប់ដោះស្រាយវិវាទសហគមន៍ គ្រួសារ ក្នុងប្រទេសនោះទេ ប៉ុន្តែយើងចង់បន្ថែមកម្រិតថែមទៀតថា បច្ចុប្បន្ននេះអន្តរជាតិបានដើរទៅដល់ ដំណាក់កាលមួយគឺគេយកយន្តការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការនេះសំរាប់ដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ឬវិវាទឆ្លងដែនផងដែរ។
លោក បញ្ចាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគំរោងដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ទៅលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់នូវការប្រតិបត្តិល្អ ពីប្រទេសនីមួយៗ ។

លោកបណ្ឌិត សាបេឡា កាយ៉ូ (Sabela Gayo) ប្រធានក្រុមប្រឹក្សាដោះស្រាយក្រៅវិវាទរបស់ប្រទេសឥណ្ឌូនេស៊ី (IDB)បានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ គឺបានសហការជាមួយនិងមជ្ឈមណ្ឌលក្នុងការដោះស្រាយវិវាទក្រៅប្រពន្ធតុលការកម្ពុជា ដើម្បីលើកកម្ពស់នៅក្នុងយន្តការនៃការដោះស្រាយក្រោវិវាទប្រព័ន្ធតុលាការ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្នុងតំបន់ទាំងមូល។
លោកបន្តថា នៅពេលអនាគតលោកមានជំនឿជឿជាក់យ៉ាងមុតមាំថា ស្ថាប័ន IDB របស់ឥណ្ឌូនេស៊ីជាមួយនិង កម្ពុជា រួមជាមួយនិងប្រទេសសាំងហ្គារពួរ និងវៀតណាម និងធ្វើការជាមួយគ្នាប្រកបដោយកិច្ចសហប្រតិបត្តិការល្អ នៅក្នុងការជំរុញកិច្ចការនេះ ហើយរំពឹងថា បណ្តាប្រទេសក្នុងតំបន់ និងអាស៊ានទាំងមូល និងចូលរួមទាំងអស់គ្នា។

លោកបញ្ជាក់បន្ថេមថា ថ្វីត្បិតតែមានវប្បធម៌ ប្រពៃណី និងទំលាប់នៃការអនុវត្តខុសគ្នាមែន ប៉ុន្តែនៅក្នុងតំបន់អាស៊ានតែមួយ យើងមានលក្ខណៈស្រដៀងគ្នា នូវយន្តការនៅក្នុងការដោះស្រាយក្រៅប្រពន្ធតុលាការ ជាពិសេស យន្តការនៃសន្ធាននកម្មគេអាចប្រើប្រាស់លក្ខណៈប្រហាក់ប្រហែលគ្នា ដែលអាចធ្វើការដោះស្រាយមួយជូនភាគីក្រៅប្រពន្ធតុលាការហើយ សំរប់IDB និងធ្វើការផ្សព្វផ្សាយនូវឯកសារមួយចំនួន ពាក់ព័ន្ធទៅនិងការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាមួយនិងយន្តការនៃការដោះស្រាយ ជាមួយនិងប្រទេសបណ្តាសមាជិកអាស៊ាន ហើយអាចរកចំណុចរួមមួយដែលអាចធ្វើការស្រដៀងៗគ្នាបាន។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិ មជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួល (ម.ក.ស) និងក្រុមប្រឹក្សាដោះស្រាយវិវាទនៃប្រទេសឥណ្ឌូនេស៊ី (IDB)  ជាវេទិកាមួយ បង្ហាញអំពីប្រទេស និងលក្ខណៈពិសេសរបស់ប្រទេសនៅក្នុងទ្វីប អាស៊ី បង្ហាញអំពីអភិក្រមបែបសហការគ្នា ដែលបទពិសោធនិងចំណេះដឹងទាំងនេះ អាចសម្រួចអនាគតការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង