**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ក្រុមការងារស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយ កប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។ តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។ ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង។ យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុល ចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង