ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជន ក្រោមអាយុ ២០ឆ្នាំ របស់ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនិង សំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិង ក្រុមកីឡាករបាល់ទះយុវជនក្រោមអាយុ ២០ឆ្នាំ របស់ ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចេញទៅ ប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខជា ពិសេស ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី Men’s Asian U20 Volleyball Championship ទល់នឹងក្រុមវៀតណាម។
