**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ឯកឧត្តម ម៉ៅ ធនិន៖ ការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សាបានធ្វើឱ្យខេត្តកំពតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានរៀបចំឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ឯកឧត្តមសូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំង ចំពោះលទ្ធផលការងារដែលខេត្តសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារទំនាក់ទំនង និងការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍លើគ្រប់វិស័យ គម្រោងអភិវឌ្ឍន៍នានាគ្មានការរាំងស្ទះ ការថែក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាផ្សេងៗមានភាពល្អប្រសើរ ពលរដ្ឋមានជីវភាពធូរធា និងមានភាពកក់ក្តៅ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត។ ឯកឧត្តមរំពឹងថា សម្រាប់អាណត្តិក្រោយ ខេត្តកំពតនឹងកាន់តែមានភាពល្អប្រសើរថែមទៀត ព្រោះសមាសភាពសមាជិក្រុមប្រឹក្សាចាស់រក្សាបានច្រើន។ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរផងដែរដល់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលបានលះបង់ពេលវេលា បញ្ញាស្មារតី កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យសម្រេចបានលទ្ធផលល្អ ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានកោតសរសើរដល់ស្នាដៃដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យខេត្តកំពតផ្លាស់ប្តូរមុខមាត់ថ្មី និងកាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំខេត្ត សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តអាណត្តិក្រោយៗ សូមបន្តរក្សាសាមគ្គីភាពល្អ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ខេត្ត និងការងារផ្តល់សេវារផ្សេងៗជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង