សត្វគោ៣ក្បាល បានងាប់ភ្លាមៗដោយសាររន្ទះបាញ់ នៅកណ្ដាលវាលស្រែ

ភ្នំពេញ៖ សត្វគោ៣ក្បាលបាត់បង់ជីវិតភ្លាមៗដោយរន្ទះបាញ់ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៤ ចំណុចវាលស្រែក្នុងភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ ខេត្តបន្ទាយមានជ័យ។
នគរបាលរដ្ឋបាលឃុំស្ពានស្រែងបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ខែឧសភា មានភ្លៀងធ្លាក់មធ្យមងំគីលាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំងគួរឲ្យភ័យខ្លាច ពេលនោះមានរន្ទះបានបាញ់សត្វគោកំពុងដើរស៊ីស្មៅក្បែរគ្នាបណ្តាលឲ្យងាប់ចំនួន៣ក្បាលភ្លាមៗនៅនឹងកន្លែង។
នគរបាលបានបញ្ជាក់ទៀតថា សត្វគោទាំង៣ក្បាលមានម្ចាស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ១/-ឈ្មោះ ហេង សារ៉េត ភេទប្រុសអាយុ៥៧ឆ្នាំ ,២/-ព្រំ ឌីណា ភេទស្រី អាយុ៥៩ឆ្នាំ,៣/-រិត សាង ភេទប្រុសអាយុ៤១ឆ្នាំ៕
