**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ

រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស

ភ្នំពេញ៖ ភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នៅពេលបានមកឃើញរូបសេះសមុទ្របាញ់ទឹកដ៏ល្បីល្បាញរបស់ខេត្តកំពតដោយផ្ទាល់ និងថារូបសំណាក់សេះសមុទ្របាញ់ទឹកនេះ ជាសមិទ្ធផលទេសចរណ៍ថ្មីដែលមានលក្ខណៈពិសេសប្លែក និងទាក់ទាញ ហើយវាមិនមែនជាការចម្លងតាមរូបសំណាក “មឺរឡាយអិន” របស់ប្រទេសសិង្ហបុរីទេ។ សេះសមុទ្រសមុទ្របាញ់ទឹកកំពុងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ ស្ថិតក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស។

លោក ឡេះស្លី ជាភ្ញៀវទេសចរមកពីប្រទេសសឹង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា “គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានដឹងថា កម្ពុជាមិនមែនមានតែភ្នំពេញ ឬសៀមរាបទេ ឥឡូវមានខេត្តកំពតដែលមានរូបសំណាកសេះសមុទ្រដ៏គួរឱ្យទាក់ទាញ នឹងគួរឱ្យចង់មកកម្សាន្ត”។

លោកបានបញ្ជាក់ថា រូបសំណាក មឺរឡាយអិន (Merlion) ជានិមិត្តរូបរបស់ប្រទេសសិង្ហបុរី ដែលមានភាពល្បីល្បាញជាយូរមកហើយ ភ្ញៀវទេសចរពេលទៅដល់សិង្ហបុរី តែងតែទៅមើលរូបសំណាក “មឺរឡាយអិន” ប៉ុន្តែឥឡូវនៅខេត្តកំពត មានគំនិតច្នៃប្រឌិតថ្មី បង្កើតជាសេះសមុទ្របាញ់ទឹកដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផងនោះ មិនមែនជាការចម្លងពីសិង្ហបុរីទេ ព្រោះរូបសេះសមុទ្របាញ់ទឹក នេះមានលក្ខណៈពិសេសតាមបែបផែនរបស់វា ដោយលម្អដោយដងព្រែកដ៏ស្រស់ស្អាត ហូរទៅសមុទ្រ ហើយការសាងសង់សេះសមុទ្របាញ់ទឹកនៅទីនេះ គឺពិតជាគួរទាក់ទាញបំផុត។

លោកបានរំលឹកដែរថា លោកធ្លាប់បានមកកម្ពុជានៅឆ្នាំ២០០៦ ពេលនោះលោកក៏បានធ្វើដំណើរកម្សាន្តដោយបើកបររថយន្ត (Road Trip) ដូចពេលនេះដែរ។ លោកបញ្ជាកថា ផ្លូវសំខាន់ៗដូចជា ផ្លូវជាតិលេខ៦ និងលេខ៧ និងផ្លូវផ្សេងៗទៀត មកដល់បច្ចុប្បន្នអភិវឌ្ឍន៍ថ្មីស្អាត គ្មានសំរាម និងមានសុវត្ថិភាព ប្រព័ន្ធទំនាក់ទំនង និងអ៊ីនធើណែតនៅលើទូរសព្ទដៃមានសេវាល្អនៅគ្រប់ទីកន្លែង ដែលនេះបានបង្ហាញពីការអភិវឌ្ឍន៍របស់កម្ពុជាជាង ១៥ឆ្នាំកន្លងមកនេះ។

លោកបានបន្ថែមថា មែនទែនទៅ សិង្ហបុរី និងកម្ពុជា ជាផ្នែកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា “អាស៊ាន” ដែលមានវប្បធម៌ស្រដៀងគ្នា ដូច្នេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺមិនមែនដោយសារតែឃើញរូបសេះសមុទ្របាញ់ទឹកនៅមាត់ព្រែកដូចទៅហ្នឹង មឺរឡាយអិននៅសិង្ហបុរីនោះទេ អ្វីដែលសំខាន់គឺ ប្រទេសយើងទាំងពីរមានលក្ខណៈពិសេសខុសៗគ្នា តាមបែបបទនៃការរស់នៅរៀងៗខ្លួន ហើយលោកនឹងស្វែងរកអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងខេត្តកំពត ដើម្បីយកទៅ ផ្សព្វផ្សាយចែករំលែកទៅដល់ពលរដ្ឋសិង្ហបុរី។

ចំណែក លោក យូ ថមមីង មកពីប្រទេសម៉ាឡេស៊ី បានប្រាប់ឱ្យដឹងដែរថា កាលពីជាង ១០ឆ្នាំមុន លោកបានធ្វើដំណើរកម្សាន្តដោយជិះរថយន្តពីសិង្ហបុរី ម៉ាឡេស៊ី ទៅប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ លោកកោតសរសើរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាទាំងមូល ដោយលោកឃើញសំណង់អគារខ្ពស់ៗច្រូងច្រាង ផ្លូវថ្នល់ ផ្ទះសំបែង និងការរស់នៅរបស់ប្រជាជនម្ពុជាមានភាពល្អប្រសើរ បើប្រៀបធៀបកាលលោកមកកម្សាន្តជាលើកទី១ គឺមានការផ្លាស់ប្តូរដ៏ធំសម្បើម។

លោកបន្តថា យើងបានទទួលព័ត៌មានអំពីរូបសំណាក់សេះសមុទ្របាញ់ទឹកដ៏ល្បីល្បាញរបស់ខេត្តកំពត ហើយយើងមិនអាចនិយាយថាស្នាដៃនេះ ជាការចម្លងពីប្រទេសសិង្ហបុរីនោះទេ ព្រោះវាគឺសមិទ្ធផលទេសចរណ៍ពិតៗរបស់ខេត្តកំពត ហើយវាល្អបំផុតសម្រាប់ឧស្សាហកម្មទេចរណ៍ ក្នុងនាមពួកយើងជាអ្នករៀបចំកញ្ចប់ខ្សែទស្សនកិច្ចធ្វើដំណើរកម្សាន្តដោយជិះរថយន្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្រុមទេសចរដែលមកពីប្រទេសសិង្ហបរុរី និងម៉ាឡេស៊ីនេះ ជាភ្ញៀវរបស់ក្រុមហ៊ុនធូរ ខារ៉ាវ៉ាន់ ក្នុងដំណើរកម្សាន្តតាមរថយន្ត មានភ្ញៀវទេសចរសរុប ១៥នាក់ ហើយពួកគាត់ស្នាក់នៅខេត្តកំពតពីរយប់។ គោលបំណងធំដែលពួកគាត់មកលេងកម្ពុជា គឺចង់ឃើញរូបសេះសមុទ្រដែលកំពុងល្បីល្បាញនៅខេត្តកំពត។ លោកប្រធានបន្ថែមថា ក្រុមទេសចរទាំងនោះ ថានឹងស្ម័គ្រធ្វើជាទូតសុឆន្ទៈ ក្នុងការជួយផ្សព្វផ្សាយរូបសំណាក់សេះសមុទ្រខេត្តកំពត ក៏ដូចផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង