**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» ដោយមានការចូលរួមពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ វិនិយោគិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើននាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកម្មវិធីពិព័រណ៍នេះជាវេទិកាសំខាន់ ដែលប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុងនិងក្រៅប្រទេសដាក់តាំងបង្ហាញផលិតផល និង សេវាកម្ម ក៏ដូចជាឱកាសផ្គូផ្គង និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានកត់សម្គាល់ថា បន្ថែមលើវត្តមានរបស់ក្រុមហ៊ុនអន្តរជាតិមករកទីផ្សារនៅកម្ពុជាក្នុងពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមក៏ចង់ឱ្យមានការដាក់តាំងផលិតផលខ្មែរកាន់តែច្រើននៅក្នុងពិព័រណ៌បែបនេះ ដើម្បីពង្រីកឱកាសនាំចេញផលិតផលខ្មែរទៅកាន់ពិភពលោក ជាពិសេសគឺនាំកម្ពុជាទៅកាន់ពិភពលោក (Bring Cambodia to the World)។

បន្ថែមលើទិដ្ឋភាពពាណិជ្ជកម្ម ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចនូវទស្សនាទានថាពាណិជ្ជកម្ម និងការវិនិយោគត្រូវតែផ្សារភ្ជាប់គ្នា ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថាពិព័រណ៍នេះក៏នឹងនាំមកនូវឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជាផងដែរ ដោយនាំមកនូវបច្ចេកវិទ្យា ចំណេះដឹង ចំណេះធុរកិច្ច និងជំនាញថ្មីៗ ដើម្បីបង្កើនតម្លៃបន្ថែម និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ទោះបីជាពិភពលោកកំពុងតែប្រឈមនឹងបញ្ហាភាពមិនប្រាកដប្រជាជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ដោយសារការប្រែប្រួលភូមិសាស្ត្រនយោបាយ ការបែកបាក់ប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ក្នុងបរិបទនេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកត្រូវចេះពង្រីក និងចាប់យកឱកាសវិនិយោគជាពិសេសក្នុងប្រទេសកម្ពុជា។ កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលវិនិយោគនៅកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពក្នុងរយៈពេលវែង ដោយផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពនានា ហើយរាជរដ្ឋាភិបាលតែងតែខិតខំការពារយ៉ាងម៉ឺងម៉ាត់ និងរក្សាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។

ក្នុងបរិបទខាងលើនេះដែរ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផលជាតិ, លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត, ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច, និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងនូវវិធានការមុតស្រួចជាកញ្ចប់ ដែលត្រូវបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន និងបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវវិនិយោគិន និងការវិនិយោគថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធានាកំណើនសេដ្ឋកិច្ច ព្រមទាំងការចែករំលែក ដើម្បីធានាបរិយាបន្នកម្មនៃសេដ្ឋកិច្ច។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ និងក្នុងឆ្នាំ២០២៥ ខាងមុខ។ ជាក់ស្តែង នៅត្រីមាសទី១ នៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់១១,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ទន្ទឹមនេះ, ការវិនិយោគក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១២៨គម្រោង ស្មើនឹងទំហំទឹកប្រាក់២,៥១៣លានដុល្លារ មានការកើនឡើង៣២៧% បើធៀបនឹងឆ្នាំ២០២៣ ដោយការវិនិយោគភាគច្រើនគឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ ដូចជា រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រផ្គុំនិងដំឡើងរថយន្ត ដែលបានក្លាយជាចន្ទល់សេដ្ឋកិច្ចថ្មី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរជាទីមោទននៃការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដោយសារការកើនឡើងនៃសកម្មភាពដែលមានតម្លៃបន្ថែមកាន់តែខ្ពស់។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងដៃគូនានាដែលបានរៀបចំពិព័រណ៌នេះឡើង ដើម្បីនាំពិភពលោកមកកម្ពុជា (Bring the World to Cambodia) ហើយក៏បានលើកទឹកចិត្តឱ្យអង្គពិធីទាំងអស់ នាំកម្ពុជាទៅកាន់ពិភពលោក (Bring Cambodia to the World) ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយកដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យវិនិយោគិនជាតិ និងអន្តរជាតិជួយពាំនាំនូវព័ត៌មានពិតអំពីភាពរីកចម្រើននៃសេដ្ឋកិច្ច និងឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជាទៅពិភពលោក ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង