**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឯកឧត្តម ម៉ៅ ធនិន៖ ខេត្តកំពតសម្រេចបាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ខណៈ២ថ្ងៃនេះ ចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានជាង ៨ពាន់ក្បាលដី

ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីភូមិចំនួន៤ ដែលមានភូមិព្រៃស្បូវ ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក, ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី, និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាង  ជើង ស្រុកដងទង់ មានមកទទួលបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) ពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីប្រគល់នេះបានធ្វើឡើងក្នុងបរិវេណសាលាស្រុកឈូក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់បណ្ណកម្មសិទ្ធ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញចាប់តាំងពីអាណត្តិនៃការដឹកនាំប្រទេសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់អាណត្តិនៃការដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងពីបានដាក់ចេញនូវវិធានការ ក៏ដូចជាការចង្អុលបង្ហាញមកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតាមបណ្តាខេត្ត ឱ្យពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់បំផុត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ខេត្តកំពតសម្រេចបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានប្រមាណជាង ៨ពាន់ក្បាលដី ដែលនេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងអាចមានពេលវេលាចូលរួមសំណេះសំណាល ព្រមទាំងទទួលបាននូវបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់របស់រដ្ឋាភិបាលនាពេលនេះ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយពលរដ្ឋត្រូវបានគិតគូយ៉ាងដិតដល់ពីប្រមុខដឹកនាំប្រទេស  ដូច្នេះយើងទាំងអស់គ្នាមិនត្រូវភ្លេចគុណចំពោះវីរៈភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត ដែលជាអ្នកបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជានោះឡើយ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះគឺមានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ជុំគិរី និងស្រុកឈូក ដែលមានក្បាលដីសរុបចំនួន ៦,៨៤១ក្បាលដី ស្មើនឹង ២,១៣០គ្រួសារ។ ក្នុងនោះភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក មានក្បាលដីសរុបចំនួន ១,១៦០ក្បាលដី ស្មើនឹង ៥១៤គ្រួសារ, ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក មានក្បាលដីសរុបចំនួន ១,៨៨៥ក្បាលដី ស្មើនឹង ៧៦៦គ្រួសារ, ភូមិខ្ពរុន ឃុំស្រែចែង ស្រុកជុំគិរី មានក្បាលដីសរុបចំនួន ១,៧៦៦ក្បាលដី ស្មើនឹង ៧៥៩គ្រួសារ និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ មានក្បាលដីសរុបចំនួន ២,០៣០ក្បាលដី ស្មើនឹង ៩១គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង