**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

សម្តេចធិបតី៖ ជាង ៨ខែនេះ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលជាកត្តាធំបំផុត កម្ពុជាត្រូវតែមាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលជាង ៨ខែនេះ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ។

ក្នុងឱកាសអញ្ជើញ​ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានគោលដៅដើម្បី​ឱ្យ​ប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់នូវគោលដៅ២០៥០ កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាល មានដូចជា ទី១ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម ទី២ រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣ គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធានា នូវក្របខណ្ឌច្បាប់ បទដ្ឋានកិត្តិយុទ្ធ ដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព ទី៤ ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដែលផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ទី៥ វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងទី៦វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាដើម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង៨ខែនេះ ទី១ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម នេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ជាពិសេសប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ដែលកម្ពុជា បែក​បាក់និងខ្ទិចខ្ទម ដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានដាក់ទិសដៅតាំងពីថ្ងៃទី១ ហើយមកដល់ម៉ោងនេះ យើងបានសម្រេច ទទួលបានលទ្ធផលនេះ នឹងបន្តថែរក្សាទៅទៀត នេះជាការចាំបាច់» ។

សម្តេចបន្ថែមថា ពាក់ព័ន្ធទៅនឹងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានបន្ត ជំរុញកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា បានកើនក្នុងរង្វង់៥% ហើយព្យាករណ៍ទៅមុខទៀត គឺយើងនឹងបន្តកាន់តែខ្ពស់ នៅក្នុងការរីកចម្រើននេះបង្ហាញថា កម្ពុជា និងកាន់តែមានសក្តានុពលធំបន្ថែមទៀត និងឱកាសច្រើនបន្ថែមទៀត សម្រាប់វិនិយោគទាំងក្នុងនិងក្រៅប្រទេស ៕

 

អត្ថបទដែលជាប់ទាក់ទង