**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ លោកបានធ្លាក់នៅតំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។ លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពី ធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់។ ខាងក្រោមជាប្រវត្តិសង្ខេបរបស់លោក៖ +ព័ត៌មានផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi ឈ្មោះផ្លូវការ៖ Sayyid Ebrahim Raisol-Sadati ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ទីកន្លែងកំណើត៖ ទីក្រុង Mashhad ប្រទេសអ៉ីរ៉ង់ ឪពុកឈ្មោះ៖ Seyyed Haji ម្ដាយឈ្មោះ៖ Sayyedeh Esmat Khodadad Husseini លោក Raisi បានរៀបការជាមួយស្រ្តីម្នាក់មានឈ្មោះថា Jamileh Alamolhoda នៅឆ្នាំ១៩៨៣ និងកូនស្រី២នាក់ ការអប់រំ៖ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់មកពីសាកលវិទ្យាល័យ Shahid Motahari University ឪពុករបស់លោក Raisi បានស្លាប់ កាលលោកមានអាយុ៥ឆ្នាំ +ប្រវត្តិការងារ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០៖ ជារដ្ឋអាជ្ញាប្រចាំទីក្រុង Karaj និងទីក្រុង Hamadan ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៨៖ រដ្ឋអាជ្ញារងប្រចាំទីក្រុងតេហេរ៉ង់ ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤៖ អគ្គរដ្ឋអាជ្ញាប្រចាំទីក្រុងតេហេរ៉ង់ ឆ្នាំ១៩៩៤ ដល់២០០៤៖ កាន់តំណែងជាប្រធានដឹកនាំការស៊ើបអង្កេត និងប្រឆាំងអំពើពុករលួយ ឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤៖ អនុប្រធានទី១នៃតុលាការអ៉ីរ៉ង់ ឆ្នាំ២០១៤ដល់ឆ្នាំ២០១៦៖ ជាអគ្គរដ្ឋអាជ្ញាអ៉ីរ៉ង់ នៅខែមីនា ឆ្នាំ២០១៩៖​ មេដឹកនាំកំពូលអ៉ីរ៉ង់លោក Ayatollah Khamenei តែងតាំងលោក Raisi ជាប្រធានតុលាការ នៅខែមិថុនា ឆ្នាំ២០២១៖ ក្លាយជាប្រធានាធិបតីអ៉ីរ៉ង់ ដោយទទួលបានសំឡេងឆ្នោត ១៨លានសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបជិត ២៩លានសន្លឹក។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៖ ស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់អ៉ីរ៉ង់ជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង