ប្រធានាធិបតីអ៊ីរ៉ង់បានស្លាប់ហើយនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានអះអាងពីការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់កាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ភ្នំមួយ។
Raisi កំពុងធ្វើដំណើរឆ្លងកាត់ខេត្ត East Azerbaijan ស្ថិតនៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ដោយត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស Azerbaijan នៅពេលដែលយន្តហោះ Bell ២១២ បានធ្លាក់។
បន្ទាប់ពីប្រតិបត្តិការរុករកដ៏ធំមួយ ដែលត្រូវបានរារាំងដោយអាកាសធាតុអ័ព្ទ និងភ្លៀងធ្លាក់ បំណែកឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃមួយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើនបានរាយការណ៍ពីការស្លាប់របស់ Raisi នៅព្រឹកថ្ងៃចន្ទ មុនពេលសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលត្រូវបានចេញផ្សាយដែលបញ្ជាក់ពីការស្លាប់របស់ Raisi ។
រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian អភិបាលខេត្ត East Azerbaijan Malek Rahmati និង East Azerbaijan Imam Mohammad Ali Ale-Hashem ក៏ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវនេះដែរ។
