**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្ដម សក់ សេដ្ឋា លើកទឹកឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីបក្សប្រជាជន បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ គាំទ្រនិងចូលរួមបោះឆ្នោត ដើម្បីបក្សប្រជាជន បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន**ឯកឧត្ដម សក់ សេដ្ឋា៖ ឈរលើមូលដ្ឋាន នៃជោគជ័យក្នុងការបោះឆ្នោតជាតិ លើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់បក្សប្រជាជន រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃ Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា វាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីបក្សប្រជាជនទូទាំងស្រុកបវេល ដែលយកអស់កំលាំងកាយ ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន SM Entertainment ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល (ស.ភ.រ.) ជាលើកដំបូង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍**នយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប**សម្តេច សាយ ឈុំ ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤**កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ**សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុប្រធានអង្គភាពអន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)

សម្តេចធិបតី៖ ​កម្ពុជាមិ​នមែនជាប្រទេស ត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមទេ គឺត្រូវមានសមត្ថភាព​ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលនាំចេញតែវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាត្រូវតែជាប្រទេសមានសមត្ថភាព ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងប្រែក្លាយផលិតភាពរបស់ប្រជាជនយើង យើងប្រែក្លាយសក្តានុពលរបស់ប្រជាជនយើងមិនត្រឹមតែបង្កើតនូវឱកាសការងារមួយមុខនោះទេ ប៉ុន្តែប្រភេទនៃការងារគឺត្រូវការចាំបាច់ ។ យើងប្រែក្លាយពីកសិកម្មផ្អែកទៅលើសត្វពាហនៈ គោក្របីទៅកសិឧស្សាហកម្ម ឬកសិកម្មផ្អែកលើគ្រឿងយន្ត យើងឈានមកដល់ការជំរុញវិស័យកម្មន្តសាល វិស័យទេសចរណ៍ វិស័យឧស្សាហកម្មធនស្រាល ថ្ងៃក្រោយយើងអាចរៀបចំនូវការផលិតធុនធ្ងន់ ពេលដែលយើងមានធនធានមនុស្ស។ បែបនេះហើយទើបយើងធានានូវនិរន្តភាពក៏ដូចជាលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ​

សម្ដេចធិបតីបញ្ជាក់ថា «យើងមិ​នមែនជាប្រទេសដែលត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមប៉ុណ្ណឹងនោះទេ ត្រូវមានសមត្ថភាពនៅក្នុងការផលិតផលិតផលពាក់កណ្តាលសម្រេច និងផលិតផលដើម្បីនាំចេញ ដើម្បីធានានូវផលតម្លៃកម្ពុជាឱ្យបានច្រើន ចែកជូនប្រជាជននៅកម្ពុជា នេះជាគោលដៅរបស់យើង។ ​យើងមិននាំចេញវត្ថុធាតុដើមហើយទៅទិញនាំចូលវត្ថុសម្រេចនោះទេ យើងក៏មានសិទ្ធិផលិត និងផ្គត់ផ្គង់ទីផ្សារខ្លួនឯង​»។

សម្តេចធិបតីលើកឡើងថា នៅពេលដែលបរិមាណ និងគុណភាពធនធានមនុស្សរបស់កម្ពុជា ​មានជំនាញពីឧស្សាហកម្មគ្រឿងយន្តនេះកាន់តែច្រើន នៅថ្ងៃខាងមុខ នឹងអាចទាក់ទាញបានក្រុមហ៊ុនផ្សេងទៀតមកកម្ពុជាផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង