**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

សម្តេចធិបតី៖ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា គឺនាំផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងពលរដ្ឋខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា គឺនឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋខ្មែរ ។

ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ការបើករោងចក្រផលិតនៅក្នុងប្រទេស មិនចំណាយថ្លៃពន្ធនាំចូល នោះនឹងធ្វើឱ្យប្រជាជនអាចទិញប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ទោះបីមិនបង់ពន្ធនាំចូល តែក្រុមហ៊ុនក៏ត្រូវបង់ពន្ធក្នុងស្រុកដែរ ព្រោះនៅពេលប្រជាជនទិញប្រើប្រាស់ច្រើន នឹងមានការបង់ពន្ធផ្សេងៗទៀត។

សម្ដេចធិបតី បញ្ជាក់ថា «ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានាពេលនេះ គឺនាំផលប្រយោជន៍ជាច្រើនជូនទៅដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជា ហើយសំខាន់គឺលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង»។

សម្ដេចបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមិនត្រឹមតែមានក្រុមហ៊ុនផលិតប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនផលិតទំនិញ ផលិតផលនាំចេញក្រៅស្រុកទៀតដែរ។ នេះហើយជាមហិច្ឆតារបស់កម្ពុជា ដែលពីមុនធ្លាប់តែជាប្រទេសនាំចូលគ្រប់មុខ តែឥឡូវនេះមានសមត្ថភាពអាចផលិតខ្លួនឯង ពង្រីកការផ្គត់ផ្គង់ ពង្រីកមុខទំនិញកាន់តែច្រើនជាងមុខ។

សម្ដេចលើកឡើងថា ការបង្កើនជីវភាពរស់នៅរបស់ប្រជាជន មិនមែនត្រឹមតែបង្កើនតែប្រាក់បៀវត្សរ៍របស់ពួកគាត់នោះទេ តែក៏ត្រូវរក្សានូវថ្លៃទំនិញ ដើម្បីធ្វើឱ្យចំណាយរបស់ពួកគាត់នៅតិច មានលទ្ធភាពទិញបានច្រើន ហើយសល់ប្រាក់ច្រើនសម្រាប់ប្រើប្រាស់លើផ្នែកផ្សេងៗ។ ដូច្នេះការរក្សាអតិផរណារបស់កម្ពុជា គឺជាការសំខាន់ៗ ៕

អត្ថបទដែលជាប់ទាក់ទង