**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីកអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន ចុះពិនិត្យស្ថានភាពទឹកនៅប្រភពទឹក ១ មករា សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត ដើម្បីការអន្តរាគមន៍ បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

នៅក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅ ប្រភពទឹកតាមបឹង ត្រពាំងមួយចំនួន ក៏មានការរីងស្ងួតជាបណ្ដើរៗ។ ព្រមទាំងបានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំ របស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ប្រភពទាំងទឹកនេះ ហាមដាច់ខាតមិនឲ្យប្រជារដ្ឋយកទៅពង្រីផ្ទៃដីធ្វើស្រែប្រាំងនោះទេ គឺសម្រាប់ផ្គត់ផ្គង់មនុស្ស និងសត្វតែប៉ុណ្ណោះ។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្មចំនួន០៩ឃុំ ដែលមានគ្រួសារចំនួន ២៤.៣៩៣គ្រួសារ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំងសរុបចំនួន១២.១២៦នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង