**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារបន្ទាន់ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅបណ្តាឆ្នាំខាងមុខ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា អាងទឹកបត់រកា ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទំនប់ប្រវែង ៨៤៣ម៉ែត្រ សំណង់ទ្វារទឹកចំនួន ២កន្លែង ដែលមានប្រភពទឹកមកពីទន្លេបាសាក់ និងទឹកភ្លៀង មានផ្ទៃអាងទំហំ ១៨៦ហិកតា អាចស្តុកទឹកបាន ៣,៤០០,០០០ម៉ែត្រគូប មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៦៨ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំងចំនួន ២៣៨ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងលើការប្រើប្រាស់ទឹកអាងកន្លងមកទឹកសម្រាប់ស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំងមិនមានការខ្វះខាតនោះទេ គឺមានការខ្វះខាតទឹកសម្រាប់តែផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅចន្លោះខែមីនា ដល់ខែមិថុនា ដោយសារអាងគោករាក់ និងតម្រូវការទឹកប្រើប្រាស់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ស្ថានីយផលិតទឹកស្អាតបត់រកា បានបូមទឹកអាងបត់រកាក្នុង១ថ្ងៃប្រមាណ ៤,០០០ម៉ែត្រគូប ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋចំនួន ៦,៩៣៩គ្រួសារ ដែលកំពុងរស់នៅតាមភូមិចំនួន៥៧ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពលើការស្នើសុំរបស់តំណាងស្ថានីយផលិតទឹកស្អាត ក្នុងការស្តារអាងទឹកបត់រកាចំនួន៥ហិកតា ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅរដូវប្រាំង។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ស្ថានីយផលិតទឹកស្អាតបត់រកាត្រូវទទួលបន្ទុកស្តារអាងទឹកបត់រកា គិតចាប់ពីពេលនេះក្នុងទំហំ៥ហិកតារយៈពេល២ឆ្នាំ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងក្រុមការងារក្រសួងមានតួនាទីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការស្តារឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលមានស្រាប់ ដើម្បីជៀសវាងការអនុវត្តខុសពីបច្ចេកទេស។

គួរបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ អាជ្ញាធររួមជាមួយស្ថានីយផលិតទឹកស្អាតបត់រកាបានយកទឹកពីស្រះឯកជនមួយកន្លែងនៅក្បែរស្ថានីយ ដើម្បីយកទឹកទៅផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីតាំងស្តារផ្ទៃអាងផងដែរ។

អាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរីករាយនិងសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានអន្តរាគមន៍ទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង