**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ពិធីរាំបេះ “ផ្កាកកោះ” ជាប្រពៃណីមួយរបស់អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ បានអញ្ជើញចូលរួមសប្បាយរីករាយនិងជូនពរជ័យដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងពិធីរាំបេះ “ផ្កាកកោះ” ដែលជាប្រពៃណីមួយរបស់អ្នកស្រុកភូមិមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ពិធីនោះបានធ្វើឡើងនៅកណ្តាលវាលស្រែជាប់អាងអន្លង់រុតនិងនៅវត្តវេឡុវ័ន្តស្វាយចេក(វត្តស្វាយចេក) ស្ថិតក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ពិធីរាំបេះផ្កាកកោះនេះរៀបចំឡើងដោយលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងសហការី លោក ងិន សុទ្ធី មេឃុំស្វាយចេកនិងសហគមន៍អ្នកស្រុក ។ រីឯនៅវត្ត បានរៀបចំឡើងដោយព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តគណៈមហានិកាយនិងជាព្រះគ្រូចៅអធិការវត្តវេឡុវ័ន្តស្វាយចេក ព្រះមន្ត្រីសង្ឃ ព្រះសង្ឃនិងអ្នកពាក់ព័ន្ធ ។

លោកលឿង សុភក្តិ អភិបាលស្រុកនិងលោកងិន សុទ្ធី មេឃុំបានអោយដឹងថា ៖ ពិធីរាំបេះ “ផ្កាកកោះ” នេះត្រូវបានសហគមន៍នៅតាមភូមិមួយចំនួនក្នុងស្រុកស្វាយចេកតែងប្រាព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅបន្ទាប់ពីបញ្ចប់ពីបុណ្យឆ្នាំខ្មែរនិងចំពេលដែលវត្តឬភូមិខ្លះត្រូវធ្វើពិធីត្រាសឬឆ្លងវត្ត ឬភូមិក្នុងឱកាសបុណ្យឆ្នាំខ្មែរ។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានចំណាប់អារម្មណ៍ថា៖ ពិធីរាំបេះផ្កាកកោះនេះ ថ្វីត្បិតប្រារព្ធធ្វើឡើងនៅតាមភូមិឃុំខ្លះនៅស្រុកស្វាយចេកនេះ ក៏ប៉ុន្តែវាមានទិដ្ឋភាព(អត្ថរូប)  ខ្លឹមសារ(អត្ថន័យ)និងតម្លៃ(អត្ថរស)សំខាន់ទាក់ទងជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់និងជីវភាពរបស់អ្នកស្រុកដែលប្រកបរបរកសិកម្ម។

ហេតុនេះ ក្នុងនាមស្ថាប័នសាធារណ: ស្ថាប័នឯកជន អាជ្ញាធរមានសមត្ថកិច្ចច្ចមូលដ្ឋាន  ឯកឧត្តមសូមចូលរួមអបអរ លើកទឹកចិត្តនិងគាំទ្រអោយថែរក្សា អភិរក្សរបាំនេះបន្តទៀត។ហើយអាជ្ញាធរមានសមត្ថកិច្ចតែងតែបង្កលក្ខណ:ងាយស្រួល. បង្កើតបរិយាកាសអោយប្រារព្ធពិធី ក័ដូចជាជួយការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋអោយប្រាព្ធពិធីរាំបេះផ្កាកកោះនេះ ។

អំពីប្រវត្តិនៃពិធីរាំបេះផ្កាកកោះ គេតែងតែប្រារព្ធពិធីឡើងនៅថ្ងៃត្រាស់ឬឆ្លងភូមិឬតាមទីវត្តអារាមមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។គឺ ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ។

តើពិធីបេះ”ផ្កាកកោះ” មានអត្ថន័យយ៉ាងដូចម្តេច ?

លោកតា សុខ ឈួង ចាស់ព្រឹទ្ធចារ្យនិងជាប្រធានគណកម្មាកាវត្ត កកោះ-កំណប់ ឃុំស្លក្រាមបានឲ្យដឹងថា៖ពិធីបេះ “ផ្កាកកោះ ” គឺជាពិធីបុណ្យដោយឡែកមួយដែលប្រជាពលរដ្ឋនៅ ប៉ែកខាងជើងនៃខេត្តបន្ទាយមានជ័យ ពិសេសនៅតាមភូមិ ឃុំខ្លះនៅស្រុកស្វាយចេក តែងតែប្រារព្ធធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។

វាមានគោលបំណងសំខាន់២  ៖ ១-កាច់បេះផ្កាកកោះឬរុក្ខជាតិផ្សេងៗយកមកថ្វាយចំពោះព្រះ(សម្មាសម្ពុទ្អឬព្រះពុទ្ធ)រួចស្រង់ព្រះ(លាងសម្អាត) ។ ២-ហែផ្កាប្រាក់ ដែលមានលុយឬអង្គាសបច្ច័យលាយឡំផ្ការុក្ខជាតិព្រៃ ដង្ហែមកក្នុងទីវត្តអារាមដើម្បីកសាងសមិទ្ធផលនានា  ។

លោកគ្រូធម្មាចារ្យ ឃុន ចាន់ណារ៉ា គង់នៅវត្ត កកោះ-កំណប់ បានមានសង្ឃដីកាថា៖ពីឆ្នាំ២០១៦មក មន្ត្រីជំនាញវប្បធម៌និងវិចិត្រសិល្បះ និងអាជ្ញាធរដែនដីបានស្រាវជ្រាវនិងរៀបរៀង ចងក្រងជាផ្លូវការនូវរបាំ”បេះផ្កាកកោះ”  អោយទៅជារបាំប្រពៃណីមួយ។គឺរៀបចំជាទម្រង់របាំសម្រាប់រាំនិងមានខ្លឹមសារចម្រៀងសម្រាប់ច្រៀងសម្តែងផងដែរ ។

លោកគ្រូធម្មាចារ្យបន្តថា៖ ទំនៀមទម្លាប់បេះផ្កា កកោះ មានតំណាលថា ក្នុងសម័យថ្ងៃមួយក្នុងពុទ្ធកាល នារដូវប្រាំងម្តុំខែចែត្រនេះព្រះសម្មាសម្ពុទ្ធទ្រង់យាងដំណើរកាត់ព្រៃ ដាច់ចង្ហាន់និងទឹក  ក៏ជួបមនុស្សនិងសត្វស្វា យកផ្លិតឃ្មុំនិងផ្កាកកោះមកថ្វាយ និងមួយទៀត ទាក់ទិនក្នុងប្រជុំរឿងព្រេងខ្មែរភាគ៣ គឺរឿង”នាងផ្កា ននោង” ដែលតំណាលមកថា ៖ ក្នុងសម័យពុទ្ធកាល ពេលព្រះសមណគោតមទ្រង់បរិនិព្វានទៅព្រះបាទអជាត នៃព្រះចៅនគរមតធៈ បានយកព្រះបរមសរិកធាតុមួយចំណែកទៅបញ្ចុះក្នុងព្រះស្តូបលើទីទួលមួយ។

ក្នុងគ្រានោះកុលធីតា ដែលមានផ្ទះនៅជិតព្រះស្តូបនោះ បានភ្ញាក់ពីព្រលឹមទៅលុបមុខ ក៏បានក្រឡេកទៅឃើញផ្កាននោងររីកស្គុសស្គាយថ្មីៗ   នាងមានសេចក្តីជ្រះថ្លា ក៏បានបេះផ្កាននោងនោះ កាន់យកទៅបូជាព្រះបរមសរីរឹកធាតុនៃសក្យមុនីចេតិយនោះ៕

អត្ថបទដែលជាប់ទាក់ទង