**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

គណៈកម្មការវត្តអម្ពរនារាមបឹងត្រាវ រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ ក្នុងរយៈពេលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែនាំគ្នាទៅវត្តប្រគេនចង្ហានដល់ព្រះ សង្ឃ និងថ្វាយគ្រឿងសក្ការៈបូជាមាន ទៀន ធូប ផ្កាភ្ញីជាដើមដើម្បីបូជាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះ រតនត្រ័យ។

ក្រោយពីបញ្ចប់ថ្ងៃចូលឆ្នាំរយៈពេល ៣ថ្ងៃ តាមទីវត្តអារាមនានា តែងតែប្រារព្ធពិធីត្រាស់សង្រ្កាន្ត ដែលជាពិធីផ្តាច់ឆ្នាំចាស់ ផ្តាច់សករាជចាស់ ទទួលសករាជថ្មី និងបណ្តេញអស់ឧបទ្រព្យចង្រៃទាំងឡាយទាំងពួងពីឆ្នាំចាស់ ហើយអញ្ជើញទេវតាឆ្នាំថ្មីគ្រប់គ្រងថែរក្សាកូនចៅ ។

ដោយឡែកវត្តអម្ពរនារាមបឹងត្រាវ ស្ថិតក្នុងឃុំ បត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានរៀបចំ ពិធីត្រាស់សង្ក្រាន្ត មានដូចជាពិធីរៀបអាពាហ៍ពិពាហ៍កូនកំលោះកូនក្រមុំ ដើម្បីអបអរសាទរទទួលចូលទេវតាឆ្នាំថ្មី តាម ទំនៀម ទម្លាប់ ដែលបា នធ្វើឡើង ជារៀង រាល់ ឆ្នាំជាយូរយាមក ។

ពិធីនេះក៏មានប្រជាពលរដ្ឋចូលរួមហែរ ផ្លែឈើចំរុះ លើកជំនូន២០០គូរ ហែរតាមផ្លូវអមដោយមានភ្លេងខ្មែរ និងក្រុមឆៃយ៉ាំ ចូលក្នុងវត្ត ហើយបន្ទាប់មកអាចារ្យឲ្យពរជ័យដល់កូនក្រមុំ និងកូនកំលោះ ក្រោមអធិបតី លោកមេឃុំ អ្នកមុខអ្នកការ ឪពុក ម្តាយកូន ប្រុស ស្រី ទាំងសងខាងនិងប្រជាពលរដ្ឋចូលរួម កាត់សក់ និងបង្កក់សិរីសួស្តីដល់គូអាពាហ៍ពិពាហ៍ ដោយនាំគ្នាសែនចងដៃ យ៉ាងច្រើននិងសប្បាយរីករាយ ក្នុងនោះកូនកំលោះ តោងស្បៃកូនក្រមុំ ជាកិច្ចបញ្ចប់កម្មវិធី ។

ពិធីត្រាស់សង្រ្កាន្តវត្តអម្ពរនារាមបឹងត្រាវ បានបន្តទៅលេង គប់កញ្ញាធ្លាក់ទឹក រាំវង់កំដរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ទើបបញ្ចប់កម្មពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ហើយចំពោះថវិកាដែលបានមកពីពុទ្ធបរិស័ទចងដៃនោះគឺទុកសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្ត ៕

អត្ថបទដែលជាប់ទាក់ទង