**សម្តេចធិបតី៖ កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលទេ តែត្រូវគិតគូរលើការផលិតផ្នែកណាមួយ ដើម្បីបង្កើនផលិតភាពផលិតកម្ម**រាជរដ្ឋាភិបាល ចង់ឱ្យពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប ដើម្បីបំពេញតម្រូវការក្នុងគ្រួសារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតា បើកឱកាសឲ្យយុវជនកម្ពុជា អាចចូលមកធ្វើកម្មសិក្សា ឬហាត់ការ**សម្តេចធិបតី៖ ​កម្ពុជាមិ​នមែនជាប្រទេស ត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមទេ គឺត្រូវមានសមត្ថភាព​ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ**សម្ដេចធិបតី៖ កម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៦ ក្នុងនោះ៤កំពុងដំណើរការ និង២ស្ថិតក្នុងដំណាក់កាលសាកល្បង**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា**សម្តេចធិបតី៖ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា គឺនាំផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងពលរដ្ឋខ្មែរ**សម្តេចធិបតី៖ ការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នឹងក្លាយទៅជាចលករមួយ ចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា**អ្នកនាំពាក្យ៖ សប្ដាហ៍មុន មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណជាង១ម៉ឺនសន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភារធារី នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចាត់ទុកនិយោជក ភាគីកម្មករ សហជីព រួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានសហគមន៍សុខសាន្ត**សម្តេចធិបតី៖ ជប៉ុន ជាប្រទេសផ្តល់ជំនួយច្រើនជាងគេ ក្នុងការស្តារនិងអភិវឌ្ឍកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសង្រ្គាមជាង ២ទសវត្សរ៍**សម្តេចធិបតី សង្ឃឹមថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងបន្តទទួលបានការវិនិយោគ ប្រភេទឧស្សាហកម្មជាច្រើនថែមទៀត**សម្ដេចធិបតី ខិតខំលើកទឹកចិត្ត ឲ្យក្រុមហ៊ុនវិនិយោគនានាចូលមកកម្ពុជា ខណៈរាជរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះជាច្រើនតាមច្បាប់វិនិយោគថ្មី**វរសេនាតូចស៊ើបការណ៍ ត្រៀមកម្លាំង រថយន្ត ធុងទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំកម្មវិធីអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋមន្ត្រីក្រសួងការងារដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា**សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ឡេង ចាន់ណា ពាក់ព័ន្ធនិងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី**ឈាមម្នាក់ ជួយជីវិតម្នាក់ ផ្តល់ឈាមគឺសង្រ្គោះជីវិត**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រៀមកម្លាំង រថយន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់**ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអះអាងថាជាបញ្ហាបច្ចេកទេស រួមជាមួយ អាកាសធាតុឡើងកម្ដៅ

សម្តេចធិបតី៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានថាមពលខ្លាំង សំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាព ប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ សំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុងនិងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា ។

នាឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវពង្រឹងខឿនការពារជាតិ ដោយកងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារឱ្យបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី។

សម្តេចធិបតី បន្ថែមថា ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍ «វិសមិតមុខងារតួនាទីភារកិច្ច» របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាពត្រួតគ្នាឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាព នានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

សម្តេចធិបតី ថ្លែងទៀតថា ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាងនាយទាហាន និងពលទាហានត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស» ៕

អត្ថបទដែលជាប់ទាក់ទង