**ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ក្នុងខេត្តកំពង់ធំ**ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល**សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន**កម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត**ក្រុមហ៊ុន Dunamu មានចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ**វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២បានបញ្ចប់ដោយជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី សង្ឃឹមថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងបន្តទទួលបានការវិនិយោគ ប្រភេទឧស្សាហកម្មជាច្រើនថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបដោយជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា យើងនឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា ក៏ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដែលបម្រើដល់ការវិនិយោគ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។

សម្តេចធិបតី បន្ថែមថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន បង្កើតការងារ បង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង