**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ**ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online**ឯកឧត្តម កៅ ខុនដារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨»**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤**រដ្ឋមន្ត្រីព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ**ក្រសួងព័ត៌មាន ប្រកាសព័ត៌មាន ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា»**និយ័តករមូលបត្រកម្ពុជា ជូនដំណឹងស្តីពីការទទួលចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យមូលបត្រ លើកទី២៨**បណ្ឌិត អ៊ាង សុផល្លែត៖ ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំបីសំខាន់គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកនាយការិយាល័យសុខាភិបាល ដែលបានវះកាត់ក្រួសក្នុងប្រម៉ាត់**ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ**ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម យឹម លក្ខណ៍ និងឯកឧត្ដម បេន ស្មីត ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ**អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានការ៥ចំណុច ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត ឲ្យមានប្រសិទ្ធភាព**ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះពលរដ្ឋ ២ខ្នងទាំងស្រុង និងឆេះរាលដាលដល់ ២ខ្នងទៀត បណ្តាលឲ្យរងការខូចខាត នៅសង្កាត់ច្រាំងចំរេះទី១**អបអរសាទរ ខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»**កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រឹងពង្រីកចំណងមិត្តភាព នៅតាមព្រំដែន ឱ្យមានសន្តិសុខដល់ប្រជាជនទាំងពីរ**អង្គការ ILO ប្រចាំកម្ពុជា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត**អភិបាលខេត្តកំពត ក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទ ចេះប្រើអំណាច និងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបម្រើពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង

អេមីរ៉ាត់អារ៉ាប់រួម ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ​បណ្ដាលឲ្យជន់​លិច​ព្រលាន​យន្តហោះនៅ​ឌូបៃ ខណៈកម្ពុជាក្ដៅចង់ឆេះស្បែក

ឌូបៃ៖ ប្រទេសវាលខ្សាច់អេមីរ៉ាត់អារ៉ាប់រួម(UAE)កាលពីថ្ងៃពុធទី១៧មេសា ទទួលរង​នូវភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ខណៈទឹកជំនន់បានជន់លិចអាកាសយានដ្ឋានអន្តរជាតិឌូបៃ រំខានដល់ជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ សម្រាប់ការធ្វើដំណើរជាអន្តរជាតិ ស្របពេលដែលនៅកម្ពុជាឯណេះវិញក្ដៅចង់ឆេះស្បែក ។

ទីភ្នាក់ងារព័ត៌មាន WAM ដែលគ្រប់គ្រងដោយរដ្ឋអារ៉ាប់រួម បានពណ៌នាភ្លៀងធ្លាក់កាលពីថ្ងៃអង្គារទី១៦ ខែមេសាថា ជាព្រឹត្តិការណ៍អាកាសធាតុប្រវត្តិសាស្ត្រ ដែលភ្លៀងធ្លាក់ខ្លាំងលើសពីអ្វីដែលបានកត់ត្រាចាប់តាំងពីការចាប់ផ្តើមនៃការប្រមូលទិន្នន័យក្នុងឆ្នាំ១៩៤៩។ ជាមួយគ្នានេះ ភ្លៀងក៏បានធ្លាក់នៅបារ៉ែន អូម៉ង់ កាតា និងអារ៉ាប៊ីសាអូឌីត ផងដែរ ប៉ុន្តែភ្លៀងធ្លាក់នៅអារ៉ាប់រួមខ្លាំងខុសពីធម្មតា ដោយសាលារៀនបានបិទអស់ជាច្រើនសប្តាហ៍។ គួរជម្រាបថា បើទោះបីជាអារ៉ាប់រួមជាប្រទេសស្តេចប្រេងក៏ដោយ ប៉ុន្តែផ្លូវ​ជាច្រើន​កន្លែង និង​តំបន់​ផ្សេង​ទៀត​ខ្វះ​ប្រព័ន្ធ​លូ ទឹកភ្លៀង​ទៀងទាត់ បង្ក​ឱ្យ​មាន​គ្រោះទឹកជំនន់។ ទន្ទឹមនឹងនេះ យានយន្តត្រូវបានចតទុកចោលក្នុងផ្ទៃទឹកដែលជន់លិចផ្លូវធំៗក្នុងរដ្ឋធានីឌូបៃ ខណៈអ្នកធ្វើដំណើរស្ទះកកកុញរកតែទៅណាមិនបាន។

ភ្លៀងធ្លាក់គឺជារឿងដ៏កម្រនៅក្នុងអារ៉ាប់រួម ព្រោះជាប្រទេសនៅឧបទ្វីបអារ៉ាប់ស្ងួតហួតហែង ប៉ុន្តែកើតឡើងជាទៀងទាត់ក្នុងអំឡុងពេលរដូវរងាដ៏ត្រជាក់។ ជុំវិញបញ្ហានេះ អ្នកវិទ្យាសាស្ត្រក៏លើកឡើងដែរថា ការប្រែប្រួលអាកាសធាតុជាទូទៅ គឺបង្កើតបានជាព្យុះ គ្រោះរាំងស្ងួត ទឹកជំនន់ និងភ្លើងឆេះព្រៃនៅជុំវិញពិភពលោក កាន់តែខ្លាំងឡើង និងញឹកញាប់ជាងមុន។ ការកើនឡើងនៃសីតុណ្ហភាព និងឥទ្ធិពលផ្សេងទៀតនៃការឡើងកម្តៅផែនដីជាយូរយារណាស់មកហើយ ត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដល់អាយុជីវិតមនុស្ស-សត្វ និងជីវចម្រុះនៅលើភពផែនដី និងជាពិសេសតាមតំបន់ដែលរងគ្រោះខ្លាំងបំផុត។

អត្ថបទដែលជាប់ទាក់ទង